Mibro Watch Phone S1 Review

by allan scott in Tech

The story

ម៉ាក Mebro បានបញ្ចេញនាឡិកាឆ្លាតវៃសម្រាប់កុមារម៉ូឌែល S1 ដែលបំពាក់ប្រព័ន្ធ GPS និងស៊ីម 4G ដើម្បីជួយសម្រួលដល់ឪពុកម្តាយក្នុងការតាមដានទីតាំង និងទាក់ទងជាមួយកូនៗគ្រប់ពេលវេលា។ ឧបករណ៍នេះជាជម្រើសដ៏ល្អសម្រាប់អាណាព្យាបាលដែលមិនចង់ឱ្យកូនកាន់ទូរសព្ទផ្ទាល់ខ្លួន ប៉ុន្តែនៅតែអាចរក្សាទំនាក់ទំនង និងធានាសុវត្ថិភាពបាន។

នាឡិកា Mebro S1 អាចប្រើប្រាស់ស៊ីម 4G និងមាន GPS ភ្ជាប់មកជាមួយ ដែលអនុញ្ញាតឱ្យឪពុកម្តាយអាចតាមដានទីតាំងកូនបាន ២៤ ម៉ោងពីទូរសព្ទដៃ ព្រមទាំងអាចខលចេញ-ចូល និងខលជាវីដេអូទៅវិញទៅមកបានយ៉ាងងាយស្រួល។ លើសពីនេះ អាណាព្យាបាលអាចកំណត់តំបន់សុវត្ថិភាពជុំវិញទីតាំងជាក់លាក់ដូចជាសាលារៀនបាន ហើយប្រសិនបើកុមារដើរចេញពីតំបន់កំណត់នោះ ប្រព័ន្ធនឹងផ្ញើសារដំណឹងទៅកាន់ទូរសព្ទដៃភ្លាមៗ ដើម្បីឱ្យឪពុកម្តាយអាចខលសាកសួរបានទាន់ពេលវេលា។

ក្រៅពីមុខងារសុវត្ថិភាព នាឡិកានេះមានកាមេរ៉ាចំនួនពីរគឺកាមេរ៉ាមុខ និងកាមេរ៉ាក្រោយសម្រាប់ថតរូប ឬវីដេអូកម្សាន្ត ព្រមទាំងមានមុខងារការពារទឹកកម្រិត 2ATM ដែលអាចពាក់ពេលត្រូវទឹកភ្លៀង ឬហែលទឹកបាន។ វាក៏មានបំពាក់សេនស័រវាស់ចង្វាក់បេះដូង វាស់កម្រិតអុកស៊ីសែនក្នុងឈាម មុខងារតាមដានការហាត់ប្រាណ រាប់ចម្ងាយដើរ និងគណនាកាឡូរី ព្រមទាំងមាន App Store សម្រាប់ទាញយកកម្មវិធីផ្សេងៗបន្ថែមតាមរយៈការភ្ជាប់ Wi-Fi ផងដែរ។

Mebro S1 ក៏ជាប្រភេទនាឡិកាកូនក្មេងដំបូងគេដែលគាំទ្រការបង្ហាញអក្សរខ្មែរទាំងនៅលើនាឡិកា និងនៅលើកម្មវិធីទូរសព្ទដៃ ដែលបង្កលក្ខណៈងាយស្រួលយ៉ាងខ្លាំងសម្រាប់ការប្រើប្រាស់។ ចំពោះអតិថិជនដែលមានចំណាប់អារម្មណ៍ អាចស្វែងរកជាវនាឡិកានេះបានតាមរយៈទំព័រហ្វេសប៊ុក Mebro Cambodia។

What the sources say

Sources support most product features, but coverage is limited and key Khmer-language and “first” claims remain unverified.

  • The Mibro Kids S1 supports 4G, GPS, calling, and video calling. (Backed by sources: Mibrofit, Qwertyshop, Shopee)
  • The watch has dual cameras, heart-rate and blood-oxygen tracking, sports features, and 2ATM water resistance. (Backed by sources: Mibrofit, Qwertyshop, Telectronichub)
  • Parents can set safety zones and receive location alerts. (Backed by sources: Mibrofit, Shopee, Telectronichub)
  • The watch and app support Khmer text. (No source found)
  • The product is the first children’s watch to support Khmer. (No source found)

Sources it was checked against

  • Mibro Kids S1 (Mibrofit)
  • Смарт-часы Mibro S1, 1.68, 360x390, GPS, 8MP+5MP, 900мА·год ... (Qwertyshop)
  • GPS Tracking Watch Mibro Kids S1 (Awkad)
  • Mibro Kids S1 - VSatlas (Vsatlas)
  • Mibro Launches the Kids Watch Phone S1, Empowering ... (Antaranews)
  • ช้อป Mibro ราคาสุดคุ้ม ได้ง่าย ๆ (Shopee)

More from allan scott

  • Electric Motorbike NIU NXT2
  • 70mai A210 Review @70mai Cambodia @Mi Home BKK
  • QCY Crossky C50 and C30 Review
  • 70mai tire pressure monitoring system Review @70mai Cambodia @Mi Home...
  • Grab Mal 9.9
  • Kieslect Earbuds Open2 and AI Pod Ora2 review