QCY H6 Neo and HS2 Lite review
by allan scott in Tech
The story
កាស H3 Neo របស់ម៉ាក QCY ទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈមុខងារកាត់បន្ថយសំឡេងរំខាន គុណភាពសំឡេងកម្រិតខ្ពស់ និងថាមពលថ្មប្រើប្រាស់បានយូរ ក្នុងតម្លៃជាង ៤០ ដុល្លារ។ ជាមួយគ្នានេះ ក៏មានម៉ូឌែល H2S Light តម្លៃជាង ២០ ដុល្លារ ដែលជាជម្រើសសមរម្យសម្រាប់អ្នកប្រើប្រាស់ផងដែរ។
កាស H3 Neo ត្រូវបានរចនាឡើងយ៉ាងស្រាល ស្រួលពាក់ និងមានអេប៉ុងទន់ដែលមិនធ្វើឱ្យឈឺត្រចៀកពេលប្រើប្រាស់យូរឡើយ ព្រមទាំងអាចបត់បានយ៉ាងងាយស្រួលក្នុងការយកតាមខ្លួន។ ចំណុចលេចធ្លោរបស់កាសនេះ គឺគុណភាពសំឡេងដែលមានបាសបុកធ្ងន់ល្អ សំឡេងស្រួយ និងការបែងចែករវាងសំឡេងច្រៀងនិងភ្លេងបានច្បាស់ ជាពិសេសស័ក្តិសមសម្រាប់ការស្តាប់បទចម្រៀងបែប Hip-Hop។ លើសពីនេះ វាក៏គាំទ្រមុខងារ Hi-Res Audio, LDAC និងមានមីក្រូហ្វូនចំនួន ៥ គ្រាប់ សម្រាប់ជួយឱ្យការនិយាយទូរស័ព្ទកាន់តែច្បាស់ល្អ។
ផ្នែកប្រព័ន្ធកាត់បន្ថយសំឡេងរំខាន (Noise Cancellation) របស់ H3 Neo ដំណើរការបានយ៉ាងល្អ ដោយតួរបស់កាសអាចគ្របបិទជិតត្រចៀកបានល្អ ដែលស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តធ្វើដំណើរចេញក្រៅ ឬអង្គុយតាមហាងកាហ្វេ។ ក្រៅពីនេះ ថាមពលថ្មរបស់វាអាចកាន់បានរហូតដល់ជាង ៦០ ម៉ោង នៅពេលសាកពេញម្តង ដែលផ្តល់ភាពងាយស្រួលដល់ការប្រើប្រាស់រយៈពេលយូរដោយគ្មានការព្រួយបារម្ភ។
សម្រាប់អ្នកដែលចង់បានជម្រើសសន្សំសំចៃជាងនេះ ម៉ូឌែល H2S Light ដែលមានតម្លៃជាង ២០ ដុល្លារ ក៏ត្រូវបានដាក់បង្ហាញផងដែរ។ កាសនេះមានទំហំប្រហាក់ប្រហែលគ្នា ថ្មកាន់បានយូរ និងផ្តល់នូវសំឡេងបាសបុកធ្ងន់ល្អ ប៉ុន្តែមិនមានមុខងារ Hi-Res Audio និងប្រព័ន្ធ Noise Cancellation នោះទេ តែវាអាចទប់សំឡេងពីខាងក្រៅបានខ្លះ។ អ្នកប្រើប្រាស់អាចស្វែងរកជាវ និងធ្វើតេស្តសាកល្បងកាសទាំងពីរម៉ូឌែលនេះដោយផ្ទាល់បាននៅ QCY Cambodia។
What the sources say
Several QCY H3 features are supported, but independent coverage of the exact models and Cambodia claims is limited.
- The headphones have noise cancellation and more than 60 hours of battery life. (Backed by sources: Qcy, Amazon, Versus)
- The headphones support Hi-Res Audio, LDAC, and five microphones. (Backed by sources: Amazon, Amazon, Qcy)
- The cheaper H2S Lite model costs about 20 dollars and lacks noise cancellation. (No source found)
- Customers can test and buy both models at QCY Cambodia. (No source found)
- The headphones are light, comfortable, foldable, and have strong bass. (Reads as opinion)
Sources it was checked against
- Amazon.com: QCY H3 ANC Bluetooth Headphones Over Ear | Active Noise Cancelling, Hi-Res Audio Sound, Multipoint Connection, 60H Playback, Cus (Amazon)
- Qcy H3 (Qcy)
- QCY H3 ANC Bluetooth Headphones Over Ear | Active Noise Cancelling, Hi ... (Amazon)
- QCY H3 review | 60 facts and highlights (Versus)
- Compare QCY Headphones & Earbuds (Qcy)
- QCY H3S – QCY Official (Qcy)