Kieslect AI Earbuds Clip Review
by allan scott in Tech
The story
កាស AI Earbuds Clip ពីប្រេន Keysleet ត្រូវបានរចនាឡើងជាប្រភេទ Open-Ear មិនបង្កការឈឺត្រចៀកពេលពាក់យូរ និងមានថាមពលថ្មប្រើប្រាស់សរុបបានរហូតដល់ ៧៥ ម៉ោង។ ឧបករណ៍នេះភ្ជាប់មកជាមួយមុខងារបច្ចេកវិទ្យា AI សម្បូរបែប ប្រព័ន្ធការពារទឹក និងការសន្ទនាតាមទូរសព្ទបានយ៉ាងច្បាស់។
កាស AI Earbuds Clip ត្រូវបានរចនារូបរាងឡើងយ៉ាងប្រណីត ដោយប្រអប់សាកស្រោបឡើងពីស្បែកប្រកបដោយគុណភាពខ្ពស់។ ជាមួយទម្រង់ជាប្រភេទថ្ពក់ត្រចៀក Open-Ear កាសនេះមិនរបូតធ្លាក់ឡើយទោះបីជាមានចលនារាងកាយខ្លាំង និងមិនធ្វើឱ្យឈឺត្រចៀកសូម្បីតែពាក់ជាប់រយៈពេល ២៤ ម៉ោង។ លើសពីនេះ អ្នកប្រើប្រាស់នៅតែអាចស្តាប់ឮសំឡេងពីខាងក្រៅ និងអាចជជែកជាមួយអ្នកជុំវិញខ្លួនបានធម្មតា ទោះបីជាកំពុងស្តាប់តន្ត្រីក៏ដោយ។
ឧបករណ៍នេះបំពាក់នូវមុខងារសំខាន់ៗជាច្រើន រួមមាន AI Translation និងមុខងារ AI Meeting ដែលដំណើរការលើគ្រប់កម្មវិធី ដោយអាចបកប្រែភាសាបរទេសមកជាភាសាខ្មែរបាន។ សម្រាប់អ្នកចូលចិត្តលេងហ្គេម កាសនេះមានកម្រិត Low Latency មិនមានការរអាក់រអួលឡើយ។ វាក៏មានប្រព័ន្ធបញ្ជា Touch Control មីក្រូហ្វូនចំនួន ៤ សម្រាប់ជួយឱ្យការនិយាយទូរសព្ទច្បាស់ល្អ ព្រមទាំងបំពាក់ប្រព័ន្ធការពារទឹកកម្រិត IPX4 ដែលធន់នឹងញើសពេលហាត់ប្រាណនៅកន្លែងហាត់ប្រាណ។
ចំពោះថាមពលថ្មវិញ កាសផ្ទាល់អាចកាន់បានរហូតដល់ ១២ ម៉ោង ហើយនៅពេលប្រើប្រាស់ជាមួយប្រអប់សាក អាចបន្ថែមថាមពលសរុបរហូតដល់ ៧៥ ម៉ោង។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ កាស AI Earbuds Clip នេះអាចរកទិញបានតាមរយៈទំព័រ Keysleet Cambodia។
What the sources say
The product exists, but an official source contradicts its key 75-hour battery claim, while several other claims lack independent coverage.
- Kieslect AI Earbuds Clip has open-ear clip design and IPX4 water resistance. (Backed by sources: Kieslect)
- Each earbud lasts 12 hours, with 75 hours total using the charging case. (Sources say otherwise: Kieslect)
- The earbuds have four microphones and AI Meeting translation into Khmer across all apps. (No source found)
- The earbuds stay secure and remain comfortable for 24 hours. (No source found)
- The product is sold through Kieslect Cambodia. (No source found)
Sources it was checked against
- Kieslect AI Earbuds Clip (Kieslect)
- Provider of AI Wearable Solution | Kieslect US Official (Kieslect)
- Earbuds (Kieslect)
- Kieslect (Kieslect)
- Earbuds - Kieslect (Kieslect)
- Kieslect | Provider of AI Wearable Solution (Kieslect)