Earfun Air Pro 4 review
by allan scott in Tech
The story
កាសឥតខ្សែ EarFun Air Pro 4 បានបង្ហាញវត្តមានជាមួយសមត្ថភាពសំឡេងប្រហាក់ប្រហែលនឹង AirPods Pro និងមុខងារកាត់បន្ថយសំឡេងរំខាន ក្នុងកម្រិតតម្លៃក្រោម ១០០ ដុល្លារ។ ឧបករណ៍នេះភ្ជាប់មកជាមួយបច្ចេកវិទ្យាទំនើបៗជាច្រើន រួមទាំងការគាំទ្របន្ទះឈីប Snapdragon និងថាមពលថ្មប្រើប្រាស់បានសរុបរហូតដល់ ៥២ ម៉ោង។
EarFun Air Pro 4 ត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon ព្រមទាំងគាំទ្រ Hi-Res Audio និង LDAC ដែលផ្ដល់នូវសំឡេងបែប Lossless Audio កាន់តែពិរោះរណ្ដំ។ កាសនេះមានកម្រិតបាសធ្ងន់ ការបែងចែកសំឡេងបានច្បាស់ល្អ និង Soundstage ធំទូលាយ ដែលផ្ដល់នូវគុណភាពសំឡេងមិនចាញ់ AirPods Pro នោះឡើយ។
ផ្នែករូបរាងត្រូវបានរចនាឡើងយ៉ាងប្រណីត ដោយមានគុណភាពសាងសង់ល្អ និងមានភ្លើង Ambient Light ពេលបើកគម្របប្រអប់។ ចំពោះថាមពលថ្ម ការសាកពេញម្ដងអាចស្ដាប់បានរហូតដល់ ១១ ម៉ោង និងបន្ថែម ៤១ ម៉ោងទៀតពីប្រអប់សាក ដែលសរុបស្មើនឹង ៥២ ម៉ោង។ លើសពីនេះ កាសក៏មានបំពាក់ម៉ៃក្រូហ្វូនចំនួន ៦ ដើម្បីជួយឱ្យការនិយាយទូរស័ព្ទមានភាពច្បាស់ល្អផងដែរ។
កាសនេះក៏មានមុខងារ Multi-point connection សម្រាប់ភ្ជាប់ឧបករណ៍ពីរក្នុងពេលតែមួយ មុខងារ Game Mode ដែលគ្មានភាពយឺតយ៉ាវនៃសំឡេង មុខងារ Ear Detection សម្រាប់បញ្ឈប់ឬចាក់ចម្រៀងស្វ័យប្រវត្តិពេលពាក់ឬដោះចេញពីត្រចៀក និងមុខងារចុចបញ្ជាឱ្យបន្លឺសំឡេងងាយស្រួលរកពេលបាត់កាស។ បច្ចុប្បន្ន អ្នកប្រើប្រាស់អាចស្វែងរកទិញ ឬទៅធ្វើតេស្តសាកល្បងកាសនេះផ្ទាល់បាននៅហាង សំបុក IT។
What the sources say
Independent reviews support most specifications, but the AirPods Pro comparison and shop promotion are opinions rather than fully verified facts.
- The earbuds use a Snapdragon or Qualcomm chip and support LDAC and high-resolution audio. (Backed by sources: Mashable, Cultofmac, Hifioasis)
- They provide strong bass, clear separation, and a wide soundstage. (Backed by sources: Cultofmac, Mashable, Soundguys)
- Battery life reaches 11 hours per charge and 52 hours with the case. (Backed by sources: Mashable, Hifioasis, Soundguys)
- The earbuds have six microphones and support multipoint, ear detection, and low-latency gaming features. (Backed by sources: Mashable, Soundguys, Soundguys)
- The earbuds are available for testing and purchase at Sambok IT. (No source found)
- Their sound quality is as good as AirPods Pro. (Reads as opinion: Cultofmac, Mashable, Soundguys)
Sources it was checked against
- EarFun Air Pro 4 Review – HiFiReport (Hifireport)
- The 13 best headphones of 2026: We tested the top contenders from Sony, Apple, Bose, and Beats (Mashable)
- Earfun Air Pro 4 Review - Pragmatic Audio (Pragmaticaudio)
- EarFun Air Pro 4: Great sound for a great price (Cultofmac)
- EarFun Air Pro 4 Review - HiFi Oasis (Hifioasis)
- The 10 best noise-cancelling headphones we use, love ... (Mashable)