Mibro GS Pro2 Review

by allan scott in Tech

The story

នាឡិកាឆ្លាតវៃ GS Pro 2 របស់ប្រេន Mi Pro បានបញ្ចុះតម្លៃពី ១៣៥ ដុល្លារ មកសល់ត្រឹម ៩៤ ដុល្លារ ដោយបំពាក់អេក្រង់ AMOLED UHD កម្រិតច្បាស់ និងមុខងារសុខភាពព្រមទាំងកីឡាពេញលេញ។

នាឡិកានេះត្រូវបានរចនាឡើងយ៉ាងរឹងមាំជាមួយនឹងគុណភាពកម្រិតខ្ពស់ និងបំពាក់អេក្រង់ប្រភេទ AMOLED UHD ដែលផ្ដល់ពន្លឺនិងពណ៌ច្បាស់ដិតខ្លាំង ទោះបីជានៅក្រោមពន្លឺថ្ងៃក៏ដោយ។ នៅពេលបើកប្រអប់ អ្នកប្រើប្រាស់នឹងទទួលបានខ្សែចំនួនពីរប្រភេទ គឺខ្សែក្រណាត់មួយ និងខ្សែស៊ីលីខូនមួយដែលអាចដោះដូរបានតាមតម្រូវការ។

GS Pro 2 មានមុខងារ GPS ភ្ជាប់ក្នុងខ្លួន ដែលអាចឱ្យអ្នកប្រើប្រាស់បញ្ចូលទិសដៅធ្វើដំណើរ និងប្រើប្រាស់ផែនទីដោយមិនបាច់មានអ៊ីនធឺណិត ដែលផ្ដល់ភាពងាយស្រួលសម្រាប់អ្នកជិះកង់ហាត់ប្រាណ និងអ្នករត់ម៉ារ៉ាតុង។ នាឡិកានេះក៏មានមុខងារកីឡាជាច្រើន មិនជ្រាបទឹក និងមានមុខងារហែលទឹកផងដែរ រួមជាមួយនឹងសេនស័រ 10-axis motion sensor ដែលជួយវាស់ស្ទង់ទិន្នន័យកីឡាបានសុក្រឹតជាងមុន។ លើសពីនេះ ផ្នែកខាងក្រោយមានសេនស័រសម្រាប់វាស់ចង្វាក់បេះដូង កម្រិតស្ត្រេស អុកស៊ីសែនក្នុងឈាម និងតាមដានដំណេក។

ចំពោះថាមពលថ្មវិញ នាឡិកានេះមានទំហំធំដែលអាចប្រើប្រាស់បានចាប់ពីមួយសប្ដាហ៍រហូតដល់ជិតពីរដប្ដាហ៍បន្ទាប់ពីសាកពេញម្ដង។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍លើនាឡិកា GS Pro 2 អាចស្វែងរកទិញបាននៅលើទំព័រ Mi Pro Cambodia។

What the sources say

Most product features are supported, but independent coverage is limited and the Cambodian seller and price are not confirmed.

  • The GS Pro 2 has a bright AMOLED display and built-in GPS with offline routes. (Backed by sources: Manuals, YouTube)
  • It supports water resistance, swimming, health tracking, and multiple sports modes. (Backed by sources: Manuals, YouTube)
  • It includes silicone and woven straps. (Backed by sources: YouTube)
  • Battery life lasts about one to two weeks. (Backed by sources: YouTube)
  • The watch is sold through Mi Pro Cambodia at the stated discounted price. (No source found)

Sources it was checked against

  • https://www.atlantistelecom.com/en/module/productt... (Atlantistelecom)
  • Mibro GS Pro2 - Triathlon Outdoor Watch (Mibrofit)
  • คู่มือผู้ใช้สมาร์ทวอทช์ Mibro GS Pro2 (Manuals)
  • MiBro GS Pro 2. Ottimo RUGGED Watch per Tutte le Tue Sfide - Review (YouTube)
  • Ces montres connectée GPS sont incroyable pour le prix ! (Mibro GS Pro 2 & Explorer S Titanium ) (YouTube)
  • Mibro GS Pro 2 vs GS Explorer S Titanium - Best Budget Garmin Alternative? (YouTube)

More from allan scott

  • Electric Motorbike NIU NXT2
  • 70mai A210 Review @70mai Cambodia @Mi Home BKK
  • QCY Crossky C50 and C30 Review
  • 70mai tire pressure monitoring system Review @70mai Cambodia @Mi Home...
  • Grab Mal 9.9
  • Kieslect Earbuds Open2 and AI Pod Ora2 review