គិតអីអត់យល់!
In English
Phone Shop Owner Apologizes After Insulting Cambodian Soldier
A phone shop owner operating under the page Mister G. Gaming issued a public apology after verbally abusing a Cambodian soldier who returned a damaged phone for a refund. The seller offered 50 dollars and an Oppo phone to make amends after previously accusing the soldier of desertion. The incident could lead to legal action under Article 472 for demoralizing the armed forces, which carries a penalty of two to five years in prison.
The story
ម្ចាស់ទំព័រហ្វេសប៊ុកលក់ទូរស័ព្ទមួយកន្លែងបានចេញវីដេអូសុំទោសជាសាធារណៈចំពោះវីរកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ ក្រោយពីបានប្រើពាក្យសម្តីជេរប្រមាថធ្ងន់ៗក្នុងរឿងទំនាស់ទិញលក់ទូរស័ព្ទ។
ដើមចមនៃហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីយោធិនខ្មែរមួយរូបបានផ្ញើសារទិញទូរស័ព្ទពីផេកឈ្មោះ «Mister G. Gaming» ប៉ុន្តែដោយសារទូរស័ព្ទនោះមានបញ្ហាខូចខាត លោកក៏បានផ្ញើត្រឡប់មកវិញដើម្បីសុំដូរយកប្រាក់។ ផ្ទុយទៅវិញ ម្ចាស់ហាងបានបោះសម្តីជេរប្រមាថ និងមើលងាយយ៉ាងខ្លាំងទៅកាន់កងទ័ព រួមទាំងពាក្យថារត់ចោលជួរផងដែរ។
ក្រោយមក ម្ចាស់ហាងខាងលើបានចេញមុខធ្វើវីដេអូសុំទោសជាសាធារណៈចំពោះទង្វើរបស់ខ្លួន ហើយបានបញ្ជាក់ថានឹងជូនទឹកប្រាក់ចំនួន ៥០ ដុល្លារ រួមជាមួយទូរស័ព្ទម៉ាក Oppo ចំនួនមួយគ្រឿងទៅកាន់យោធិនរូបនោះ ដើម្បីសងជំនឿចិត្តត្រឡប់មកវិញ។
ទង្វើប្រមាថនេះត្រូវបានមើលឃើញថាជាកំហុសឆ្គងធ្ងន់ធ្ងរ ដែលអាចប្រឈមនឹងការប្តឹងផ្តល់តាមផ្លូវច្បាប់ ក្រោមមាត្រា ៤៧២ ពាក់ព័ន្ធនឹងអំពើធ្វើឱ្យបាក់ទឹកចិត្តកងទ័ព និងប៉ះពាល់ដល់ការការពារប្រទេសជាតិ ដែលអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ ព្រមទាំងពិន័យជាប្រាក់បន្ថែមទៀត។
What the sources say
Sources confirm the dispute and apology, but directly conflict with the video’s explanation of Article 472.
- A soldier bought a faulty phone from Mister G. Gaming and requested a refund. (Backed by sources: Policehumanrightsresources, Cchrcambodia)
- The seller insulted the soldier and later publicly apologised. (Backed by sources: Policehumanrightsresources, Cchrcambodia)
- Article 472 carries two to five years in prison and a fine. (Sources say otherwise: Policehumanrightsresources, Khmer Times, Cchrcambodia)
- The seller promised $50 and an Oppo phone. (No source found)
Sources it was checked against
- Phone shop owner charged with demoralising troops (Khmer Times)
- PART 1 (Policehumanrightsresources)
- Phone seller detained after insulting soldier (Khmer Times)
- The Human Rights Situation in Cambodia in 2025 (Cchrcambodia)
- Kingdom of Cambodia: Criminal Code (Warnathgroup)
- Criminal Code, Cambodia, WIPO Lex (Wipo)