សំរាមដាក់ក្នុងធុង!
In English
Call for Proper Waste Disposal Amid Littering Along Streets and Public Spaces
Recent observations highlight growing concerns over widespread littering along streets, riverfronts, and public areas, which harms local aesthetics and the environment. The report stresses that environmental cleanliness is a shared civic responsibility rather than the sole duty of authorities. Members of the public are urged to keep their trash with them until they reach a proper disposal bin.
The story
បញ្ហានៃការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈ ជាពិសេសតាមមាត់ទន្លេ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សោភ័ណភាព និងបរិស្ថានជាតិ។ ការណ៍នេះទាមទារឱ្យមានការចូលរួមផ្លាស់ប្តូរទម្លាប់ពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនអាចពឹងផ្អែកតែលើអាជ្ញាធរតែម្នាក់ឯងនោះឡើយ។
ថ្មីៗនេះ មានការកត់សម្គាល់ឃើញរូបភាពនៃការបោះចោលសំរាមពាសវាលពាសកាលនៅតាមដងផ្លូវ ជាពិសេសនៅតាមតំបន់មាត់ទន្លេ និងទីសាធារណៈនានា។ ទង្វើទាំងនេះបានបង្កឱ្យមានការបាត់បង់សោភ័ណភាព និងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់បរិស្ថាន ដែលជាបញ្ហាមួយអាចដោះស្រាយបាន ប៉ុន្តែមនុស្សមួយចំនួននៅតែមិនទាន់ព្យាយាមចូលរួមដោះស្រាយនៅឡើយ។
ទោះបីជាការបោះចោលកាកសំណល់ ឬថង់ប្លាស្ទិកតូចមួយមើលទៅជារឿងសាមញ្ញ ប៉ុន្តែប្រសិនបើមានមនុស្សរាប់រយ ឬរាប់ពាន់នាក់ធ្វើតាមគ្នា វានឹងប្រែក្លាយទៅជាបញ្ហាសង្គមដ៏ធំមួយ។ ក្នុងនាមជាម្ចាស់ស្រុក មនុស្សគ្រប់គ្នាតែងតែចង់ឃើញប្រទេសជាតិមានភាពស្រស់ស្អាត មានសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្ត ប៉ុន្តែភាពស្អាតនេះមិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការកែប្រែទម្លាប់តូចតាចទាំងនេះ។
ការថែរក្សាអនាម័យ និងបរិស្ថានធម្មជាតិ មិនមែនជាកាតព្វកិច្ចផ្ដាច់មុខរបស់អាជ្ញាធរមូលដ្ឋាននោះទេ ពោលគឺទាមទារឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទទួលខុសត្រូវដូចគ្នា។ ការចូលរួមដ៏សាមញ្ញបំផុតនោះគឺ ក្នុងករណីមិនទាន់មានធុងសំរាមនៅក្បែរ គួរទុកដាក់សំរាមក្នុងកាតាប ឬកាន់នឹងដៃសិន រហូតដល់កន្លែងដែលមានធុងសំរាមត្រឹមត្រូវ ទើបបោះចោល។
What the sources say
Independent sources support the main litter claims, though coverage focuses on selected Cambodian locations.
- Litter is found along riversides and public places in Cambodia. (Backed by sources: Open Development Cambodia, Rkcmpd-eria, Cambodgemag)
- Litter harms public beauty and the environment. (Backed by sources: Rkcmpd-eria, World Bank, Khmer Times)
- Everyone should help keep public places clean. (No source found: Open Development Cambodia, Rkcmpd-eria)
- People should keep rubbish until they find a bin. (No source found: Rkcmpd-eria, World Bank)
Sources it was checked against
- Takeo provincial authorities conduct clean up of public parks (Khmer Times)
- Cambodia (Open Development Cambodia)
- Garbage Youths clean up riverside cigarette butts (Khmer Times)
- National Laws and Regulation Cambodia | RKC-MPD (Rkcmpd-eria)
- អង្គការសមាគមធាងត្នោ�ោត (Business-humanrights)
- [PDF] World Bank Document (World Bank)