កុំដាក់បន្ទុកទៅពួកគាត់ ព្រោះតែអីដែលយើងចង់បាន!

by HENGG in General

In English

Stop Burdening Struggling Parents to Buy Expensive Motorcycles

Recent online videos show young adults pressuring their parents and grandparents to buy them expensive new motorcycles. In some cases, guardians with little or no income are forced to borrow money from others to satisfy these demands. The commentary urges able-bodied youths to work and save their own money instead of placing financial burdens on their struggling families.

The story

វីដេអូនានានៅលើបណ្ដាញសង្គមបានបង្ហាញពីរូបភាពយុវជនមួយចំនួនដែលបង្ខំឪពុកម្ដាយ ឬជីដូនជីតាឱ្យទិញម៉ូតូថ្មី បង្កជាការរិះគន់ចំពេលដែលអាណាព្យាបាលកំពុងជួបការលំបាកផ្នែកជីវភាព។ ករណីនេះបានដាស់តឿនឱ្យមនុស្សពេញវ័យគួរខិតខំធ្វើការរកប្រាក់ដោយខ្លួនឯង ជាជាងការដាក់បន្ទុកបំណងប្រាថ្នារបស់ខ្លួនទៅលើក្រុមគ្រួសារ។

ថ្មីៗនេះ មានការចែកចាយវីដេអូជាបន្តបន្ទាប់ដែលបង្ហាញអំពីសកម្មភាពយុវជនទៅបញ្ចុះបញ្ចូល ឬទាមទារលុយពីឪពុកម្ដាយ និងជីតា ដើម្បីទិញម៉ូតូថ្មីដែលមានតម្លៃថ្លៃ។ នៅក្នុងវីដេអូទាំងនោះ អាណាព្យាបាលខ្លះមិនសូវមានប្រាក់ និងគ្មានប្រភពចំណូលនោះទេ រហូតដល់ត្រូវបង្ខំចិត្តទៅខ្ចីបុលលុយពីអ្នកដទៃ ដើម្បីយកមកទិញម៉ូតូឱ្យកូនចៅ។

ការទិញរបស់របរឱ្យកូនមិនមែនជារឿងខុសឆ្គងនោះទេ ប្រសិនបើគ្រួសារមានលទ្ធភាព និងផ្ដល់ឱ្យដោយក្ដីស្រឡាញ់។ ប៉ុន្តែ ការទាមទារឱ្យឪពុកម្ដាយចំណាយទាំងដែលពួកគាត់កំពុងរងទុក្ខលំបាកក្នុងការរកប្រាក់ផ្គត់ផ្គង់គ្រួសារ គឺជារឿងមិនត្រឹមត្រូវឡើយ ជាពិសេសបុគ្គលទាំងនោះសុទ្ធសឹងតែជាមនុស្សពេញវ័យ និងមានកាយសម្បទាមាំមួនដែលអាចចេញទៅធ្វើការរកប្រាក់ចំណូលបាន។

ការចង់បានរបស់របរដែលមានតម្លៃមិនមែនជាកំហុសឡើយ ប៉ុន្តែកំហុសគឺការទម្លាក់បន្ទុកនៃការចង់បាននោះទៅលើឪពុកម្ដាយ។ មនុស្សគ្រប់រូបគួរតែពិចារណាលើលទ្ធភាពផ្ទាល់ខ្លួន និងរៀនសន្សំប្រាក់ដោយកម្លាំងញើសឈាមរបស់ខ្លួនឯងដើម្បីទិញរបស់ដែលចង់បាន ជាជាងការឃើញគេមានហើយចង់បានតាមគេទាំងគ្មានលទ្ធភាព។

What the sources say

Independent sources discuss motorcycle pressure and consumer desire, but none verify the specific videos or the claims about borrowing parents’ money.

  • Videos show young people pressuring parents or grandparents to buy expensive motorcycles. (No source found)
  • Some parents borrow money because they cannot afford the motorcycles. (No source found)
  • The speaker says adults should earn and save for expensive items themselves. (Reads as opinion)

Sources it was checked against

  • Youth Situation Analysis in Cambodia (Unfpa)
  • Parenting in the context of globalization and acculturation: Perspectives of mothers and fathers in Siem Reap, Cambodia - Melina T Czymoniew (Sagepub)
  • Five People Die on Cambodia's Roads Every Day. Teaching Children to Ride Safely Could Help Change That (Cambodianess)
  • Wheels of fortune - Southeast Asia Globe (Southeastasiaglobe)
  • Khmer Times Breaking News (T)
  • Cambodian woman smashes vendor's duck eggs after she was ... (Mothership)

More from HENGG

  • តិកតុកអើយ!
  • សំណាងហ្មង!
  • អីគេហ្នឹង?
  • គួរតែរៀបចំ..
  • សំរាមដាក់ក្នុងធុង!
  • Helping homeless elderly people with kindness and care.