CIGA Design Time Machine

by allan scott in Tech

The story

នាឡិកាដៃប្រណិត Ciga Design ម៉ូឌែល Time Machine បានបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជា ជាមួយការរចនាបែបបុរាណលាយទំនើប និងមានមុខងារសម្បូរបែប។ នាឡិកានេះត្រូវបានផលិតឡើងពីដែក Stainless Steel ដំណើរការដោយប្រព័ន្ធ Japan Movement និងមានសមត្ថភាពការពារការជ្រាបទឹក។

នាឡិកា Time Machine របស់ Ciga Design ដែលជាម៉ាកផលិតនាឡិកាប្រណិតនៅប្រទេសចិន ត្រូវបានរចនាឡើងជារាងមូលយ៉ាងប្រណិត និងមានភាពថ្លៃថ្នូរ។ តួខ្លួនទាំងមូលព្រមទាំងខ្សែ គឺធ្វើឡើងពីដែក Stainless Steel ដែលមានគុណភាពខ្ពស់ រួមទាំងមានដាក់ឈ្មោះម៉ាកនៅលើខ្សែផងដែរ ហើយវាត្រូវបានរចនាឡើងជាបែបយូនីសិច ដែលអាចពាក់បានទាំងបុរសនិងស្ត្រី។

ចំណុចលេចធ្លោនៃនាឡិកានេះ គឺការបំពាក់នូវចលនាចំនួនបីនៅចំកណ្តាលដើរស្របពេលគ្នា ដោយផ្នែកខាងស្តាំបង្ហាញកាលបរិច្ឆេទពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ផ្នែកខាងឆ្វេងបង្ហាញពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ និងផ្នែកខាងក្រោមជាទ្រនិចវិនាទី។ នាឡិកានេះដំណើរការដោយ Japan Movement ដែលធានានូវភាពសុក្រឹតខ្ពស់ ព្រមទាំងមានកម្រិតការពារទឹក ដែលអាចពាក់ហែលទឹក ឬត្រូវទឹកភ្លៀងបានដោយគ្មានបញ្ហា។

បច្ចុប្បន្ន នាឡិកា Time Machine របស់ Ciga Design នេះ មានវត្តមាននៅលើទីផ្សារកម្ពុជាហើយ ដោយអ្នកចាប់អារម្មណ៍អាចស្វែងរកទិញបានតាមរយៈទំព័រ Venus Cambodia។

What the sources say

Most product details are supported, but independent sources contradict the claim that this watch is safe for swimming.

  • CIGA Design makes the Time Machine watch. (Backed by sources: Hablemosderelojes, Cigadesign)
  • The watch uses Japanese quartz movement. (Backed by sources: Hablemosderelojes, Cigadesign)
  • It has stainless-steel construction and shows date, weekday, and seconds. (Backed by sources: Hablemosderelojes, Cigadesign)
  • The watch can safely be worn while swimming. (Sources say otherwise: Hablemosderelojes, Cigadesign, Watch)
  • The watch is currently sold in Cambodia through Venus Cambodia. (No source found)

Sources it was checked against

  • CIGA design Mechanical Watch Blue Planet (Cigadesign)
  • Time Machine (Chinawatchshop)
  • Review: Xiaomi Ciga Design Time Machine (Hablemosderelojes)
  • CIGA design Automatic Wandering Hour Watch · Time Cipher (Cigadesign)
  • All Watches (Cigadesign)
  • CIGA Design (Redarmywatches)

More from allan scott

  • Electric Motorbike NIU NXT2
  • 70mai A210 Review @70mai Cambodia @Mi Home BKK
  • QCY Crossky C50 and C30 Review
  • 70mai tire pressure monitoring system Review @70mai Cambodia @Mi Home...
  • Grab Mal 9.9
  • Kieslect Earbuds Open2 and AI Pod Ora2 review