Smartmi Air Purifier review

by allan scott in Tech

The story

ម៉ាស៊ីនបន្សុទ្ធខ្យល់ Smartmi ត្រូវបានបង្ហាញពីសមត្ថភាពសម្អាតខ្យល់បានយ៉ាងរហ័ស តាមរយៈតម្រងចម្រោះបីជាន់ និងសេនស័រឡាស៊ែរចាប់ធូលីល្អិត។ ឧបករណ៍នេះដំណើរការដោយស្ងាត់ល្អ និងមានស្លាបបក់ដែលអាចកែតម្រូវបានរហូតដល់ ៩០ ដឺក្រេ សម្រាប់សម្រួលដល់ការប្រើប្រាស់ក្នុងទីតាំងចង្អៀត។

ម៉ាស៊ីនបន្សុទ្ធខ្យល់ខ្នាតធំរបស់ Smartmi នេះ បំពាក់នូវ Laser Sensor នៅផ្នែកខាងក្រោយ ដែលមានសមត្ថភាពចាប់ដឹងពីមេរោគ និងធូលីល្អិតៗនៅក្នុងបន្ទប់បានយ៉ាងជាក់លាក់។ ជាមួយគ្នានេះ តម្រងចម្រោះខ្នាតធំចំនួន ៣ ជាន់ ជួយស្រូបយកធូលី មេរោគ ព្រមទាំងកម្ចាត់ក្លិនផ្សេងៗដូចជា ក្លិនអាហារ ក្លិនធូប ឬផ្សែងបារីបានយ៉ាងលឿន និងបញ្ចេញខ្យល់បរិសុទ្ធត្រឡប់មកវិញ។

នៅពេលប្រព័ន្ធស្កែនដឹងថាគុណភាពខ្យល់មានកម្រិតប៉ះពាល់ដល់សុខភាព ភ្លើងសញ្ញានឹងបង្ហាញពណ៌ក្រហម ហើយកង្ហារនឹងបង្កើនល្បឿនបង្វិលដើម្បីបន្សុទ្ធខ្យល់ភ្លាមៗ។ លុះត្រាតែខ្យល់ក្នុងបន្ទប់ប្រែមកជាស្អាតល្អវិញ ទើបសញ្ញាប្តូរទៅជាពណ៌បៃតង ហើយកង្ហារនឹងបន្ថយល្បឿនមកធម្មតាវិញ ដោយដំណើរការយ៉ាងស្ងាត់បំផុត។

ក្រៅពីនេះ ម៉ាស៊ីនមានចំណុចពិសេសដោយស្លាបខាងមុខអាចសារ៉េបានរហូតដល់ ៩០ ដឺក្រេ ដែលជួយឱ្យការបាញ់ខ្យល់ចេញចូលកាន់តែស្រួល ទោះបីជាដាក់នៅកន្លែងចង្អៀតដូចជាក្រោមទូក៏ដោយ។ ឧបករណ៍នេះក៏មានអេក្រង់ Touch Screen សម្រាប់មើលតួលេខគុណភាពខ្យល់ និងបញ្ជាមុខងារផ្សេងៗ រួមទាំងអាចបញ្ជាតាមទូរសព្ទដៃផងដែរ ខណៈការរចនារូបរាងមានពណ៌ប្រផេះលាយខ្មៅបែបទំនើប និងមានដាក់លក់នៅ Skytech Cambodia។

What the sources say

Most product features have independent support, but the central claim that the sensor detects viruses is directly contradicted.

  • The Smartmi purifier has a rear laser sensor for fine particles. (Backed by sources: Propelrc, Smartmiglobal, Homecrux)
  • It uses three-stage filtration and helps remove odors and smoke. (Backed by sources: Propelrc, Smartmiglobal, Homecrux)
  • It has app control and adjusts fan speed automatically. (Backed by sources: Smartmiglobal, Alibaba, Airpurifierfirst)
  • The sensor detects viruses and removes all germs. (Sources say otherwise: Smartmiglobal)
  • The front airflow flap turns 90 degrees and Skytech Cambodia sells it. (No source found)

Sources it was checked against

  • Smartmi Store | Smartmi Air Purifier P1 (Smartmiglobal)
  • Best HomeKit Air Purifiers 2026: Expert Reviews & Guide (Propelrc)
  • Smartmi | Smartmi P1 Bundle (Smartmiglobal)
  • Smartmi Air Purifier P2 (Smartmiglobal)
  • Smartmi Air Purifier P1 - Review 2021 - PCMag Middle East (Pcmag)
  • Jya Fjord Pro Air Purifier (Smartmiglobal)

More from allan scott

  • Electric Motorbike NIU NXT2
  • 70mai A210 Review @70mai Cambodia @Mi Home BKK
  • QCY Crossky C50 and C30 Review
  • 70mai tire pressure monitoring system Review @70mai Cambodia @Mi Home...
  • Grab Mal 9.9
  • Kieslect Earbuds Open2 and AI Pod Ora2 review