Kieslect Earbuds Open2 and AI Pod Ora2 review

by allan scott in Tech

The story

កាសឥតខ្សែប្រភេទ Open Ear ម៉ូឌែល AI Earbud Open 2 និង AI Pod Oral 2 ត្រូវបានបង្ហាញឡើងជាមួយនឹងការរចនាមិនឈឺត្រចៀក និងអាចស្ដាប់ឮសំឡេងជុំវិញខ្លួនបានក្នុងពេលដំណាលគ្នា។ ផលិតផលទាំងពីរនេះផ្តល់នូវជម្រើសខុសគ្នាបន្តិចបន្តួចលើកម្លាំងថ្ម កម្រិតសំឡេង និងតម្លៃ ព្រមទាំងមានមុខងារបកប្រែភាសា AI ផងដែរ។

កាសប្រភេទ Open Ear ទាំងពីរម៉ូឌែលនេះ ត្រូវបានរចនាឡើងដោយផ្តោតសំខាន់លើផាសុកភាព ដោយពាក់ថ្ពក់ជាប់លើត្រចៀកមិនញុកចូលក្នុងរន្ធត្រចៀកឡើយ ដែលជួយកាត់បន្ថយសម្ពាធ និងមិនធ្វើឱ្យឈឺត្រចៀកទោះបីជាពាក់ពេញមួយថ្ងៃក៏ដោយ។ លក្ខណៈពិសេសនៃការរចនានេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្តាប់តន្ត្រី ឬ Podcast បណ្តើរ និងអាចស្តាប់ឮសំឡេងជុំវិញខ្លួនបានបណ្តើរយ៉ាងងាយស្រួល ដែលស័ក្តិសមសម្រាប់ការងារការិយាល័យ ឬការសិក្សា។

សម្រាប់កាសពណ៌ខ្មៅ ម៉ូឌែល AI Earbud Open 2 គឺមានកម្លាំងសំឡេងបាសធ្ងន់ និងសំឡេងច្បាស់ល្អ ព្រមទាំងមានមុខងារ Low Latency ដែលមិនមានភាពរអាក់រអួលសម្រាប់ការលេងហ្គេមឡើយ។ ថ្មរបស់កាសនេះអាចប្រើប្រាស់បានរហូតដល់ ១០ ម៉ោងលើកាសផ្ទាល់ និងសរុបបានដល់ ៣៥ ម៉ោងជាមួយនឹងប្រអប់សាក។ បន្ថែមពីនេះ នៅក្នុងកម្មវិធីរបស់វាមានមុខងារ AI Translation ដែលអាចបកប្រែភាសាបរទេសមកជាភាសាខ្មែរភ្លាមៗចូលមកកាន់ត្រចៀក។

ចំណែកឯកាសពណ៌ស ម៉ូឌែល AI Pod Oral 2 វិញ មានរូបរាងស្រាលជាងមុន និងមានតម្លៃសមរម្យជាង ដោយសារតែទំហំថ្មតូចជាង និងកម្លាំងបញ្ចេញសំឡេងស្រាលជាងម៉ូឌែល AI Earbud Open 2 បន្តិច ប៉ុន្តែនៅតែរក្សាបាននូវសំឡេងបាសធ្ងន់ និងរូបរាងស្រស់ស្អាត។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ កាសទាំងពីរម៉ូឌែលនេះ អាចរកទិញបាននៅលើទំព័រ Kisly Cambodia។

What the sources say

Official pages support many product claims, but independent coverage is limited and some battery details conflict.

  • Open-ear design reduces ear-canal pressure and lets users hear surroundings. (Backed by sources: Kieslect, Kieslect, Kieslect)
  • Open2 offers 10 hours of battery life, low-latency gaming, and AI translation. (Backed by sources: Kieslect, Kieslect)
  • Ora2 offers 10 hours per charge and AI translation. (Backed by sources: Kieslect)
  • The charging case gives Open2 35 hours and Ora2 is cheaper. (No source found: Kieslect, Kieslect)
  • Kisly Cambodia sells both products. (No source found)

Sources it was checked against

  • Kieslect AI Pods Ora2 | Open-Ear AI Smart Earbuds & Translator (Kieslect)
  • Kieslect AI Earbuds Open2 (Kieslect)
  • Kieslect AI Earbuds Open2 - Kieslect (Kieslect)
  • Kieslect (Kieslect)
  • Shop - Kieslect Best Smartwatches Buy Online (Kieslect)
  • Earbuds - Kieslect (Kieslect)

More from allan scott

  • Electric Motorbike NIU NXT2
  • 70mai A210 Review @70mai Cambodia @Mi Home BKK
  • QCY Crossky C50 and C30 Review
  • 70mai tire pressure monitoring system Review @70mai Cambodia @Mi Home...
  • Grab Mal 9.9
  • Venus Nova Luxury Watch Review