Kieslect Qualy Plus Review
by allan scott in Tech
The story
ម៉ាកយីហោ K-Sleep បានបង្ហាញនាឡិកាដៃ Qualy Plus ដែលបំពាក់ស៊ីម 4G និងប្រព័ន្ធ GPS ដើម្បីជួយឱ្យឪពុកម្តាយអាចទាក់ទង និងតាមដានទីតាំងកូនៗបានគ្រប់ពេលវេលា។ ឧបករណ៍នេះជាជម្រើសដ៏សមស្របសម្រាប់អាណាព្យាបាលដែលចង់ទាក់ទងកូន ប៉ុន្តែមិនចង់ឱ្យកូនតូចកាន់ទូរសព្ទដៃដែលមានមុខងារច្រើនដូចជាការលេងហ្គេម ឬមើលវីដេអូ។
នាឡិកា Qualy Plus ត្រូវបានរចនានៅរដ្ឋ California ដោយមានជម្រើសពីរពណ៌ គឺពណ៌ខៀវ និងពណ៌ផ្កាឈូក។ តាមរយៈការប្រើប្រាស់ស៊ីម 4G ឪពុកម្តាយនិងកូនអាចធ្វើការខលចេញចូលធម្មតា និងខលជាវីដេអូបានភ្លាមៗ ដោយមានកាមេរ៉ាបង្ហាញរូបភាពផ្ទៃមុខបានច្បាស់ល្អ។
ចំណុចពិសេសមួយទៀតគឺប្រព័ន្ធ GPS ភ្ជាប់ក្នុងម៉ាស៊ីន ដែលអាចចាប់ទីតាំងបានយ៉ាងសុក្រឹត និងតាមដានប្រវត្តិធ្វើដំណើររបស់កុមារក្នុងមួយថ្ងៃៗ។ លើសពីនេះ អាណាព្យាបាលអាចកំណត់តំបន់សុវត្ថិភាពដូចជានៅជុំវិញសាលារៀនជាដើម ដោយប្រព័ន្ធនឹងផ្ញើសារដំណឹងទៅកាន់ទូរសព្ទដៃភ្លាមៗ ប្រសិនបើកូនដើរចេញពីតំបន់ដែលបានកំណត់នោះ។
Qualy Plus មានរូបរាងបែបប្រណីត អេក្រង់ភ្លឺច្បាស់ និងបញ្ជាដោយការប៉ះបានរហ័ស។ នាឡិកានេះក៏មានមុខងារកីឡាបង្ហាញចំនួនជំហានដើរ និងកាឡូរី ព្រមទាំងមានតួខ្លួនការពារទឹកដែលអាចពាក់ពេលត្រូវទឹកភ្លៀងបានដោយគ្មានបញ្ហា។ អ្នកចាប់អារម្មណ៍អាចស្វែងរកទិញនាឡិកានេះបាននៅលើទំព័រ K-Sleep Cambodia។
What the sources say
Official pages support most features, but independent coverage is limited and the article relies mainly on promotional claims.
- Qualy Plus supports 4G calls and video calls. (Backed by sources: Kieslect, Kieslect, Kieslect)
- It provides GPS tracking and location history. (Backed by sources: Kieslect, Kieslect, Kieslect)
- It has a camera, step and calorie tracking, and water protection. (Backed by sources: Kieslect, Kieslect, Kieslect)
- It supports safety zones and alerts. (No source found: Kieslect, Kieslect)
- The watch is designed in California and sold by K-Sleep Cambodia. (No source found)
Sources it was checked against
- Kieslect Qualy Plus Kids Smart Watch (Kieslect)
- Montre connectée enfant Kieslect Qualy Plus – GPS & appels (Kieslect)
- Kids Smartwatch - Kieslect (Kieslect)
- Smartwatch - Kieslect (Kieslect)
- Kieslect Qualy Plus 4G Kids Watch User Manual (Manuals)
- Kieslect Actor Leading GPS Calling Fashion Smart Watch (Kieslect)