Full set VOID Acoustic Review at @@Drift Phnom Penh
by allan scott in Tech
The story
ក្លឹប Drift បានបំពាក់ប្រព័ន្ធសំឡេងពេញលេញពីម៉ាកល្បី Void Acoustics របស់ប្រទេសអង់គ្លេស ដើម្បីផ្តល់នូវគុណភាពសំឡេង និងបទពិសោធស្តាប់ដ៏ល្អឥតខ្ចោះដល់អតិថិជន។ ការរៀបចំនេះធ្វើឡើងដោយអ្នកជំនាញវិជ្ជាជីវៈផ្ទាល់ពីចក្រភពអង់គ្លេស ដែលធានាបាននូវកម្រិតសំឡេងពិរោះរណ្តំ និងច្បាស់ល្អនៅគ្រប់ទីតាំងក្នុងក្លឹប។
ម៉ាក Void Acoustics គឺជាប្រេនឧបករណ៍បំពងសំឡេងកម្រិតខ្ពស់មកពីប្រទេសអង់គ្លេស ដែលមានវត្តមានតាំងពីឆ្នាំ ២០០២ ដោយផ្តោតសំខាន់លើគុណភាពសំឡេង និងការរចនារូបរាង។ នៅក្លឹប Drift ប្រព័ន្ធសំឡេងទាំងមូលត្រូវបានប្រើប្រាស់សុទ្ធសឹងតែជាផលិតផលរបស់ Void ទាំងអស់ រួមទាំងឧបករណ៍បំពងសំឡេង និងឧបករណ៍ Amplifier ផងដែរ។
នៅក្នុងបរិវេណក្លឹប មានការបំពាក់ឧបករណ៍បំពងសំឡេងសរុបចំនួន ២៣ ខ្វាប់ ដែលក្នុងនោះរួមមានម៉ូឌែល Tri Motion ចំនួនពីរខ្វាប់នៅសងខាងកន្លែង DJ និងប្រភេទ fill ចំនួនបួនខ្វាប់នៅផ្នែកខាងក្រោយ ដើម្បីកុំឱ្យបាត់បង់សំឡេងនៅតំបន់កណ្តាល។ បន្ថែមពីនេះ ជួរ subwoofer ខាងក្រោមក៏សុទ្ធសឹងជាផលិតផលរបស់ Void ដែលបញ្ចេញកម្រិតសំឡេង low frequency បានយ៉ាងជ្រៅ និងច្បាស់ល្អ។
ប្រព័ន្ធឧបករណ៍ទាំងអស់ត្រូវបានរៀបចំទីតាំង និងសារ៉េកម្រិតសំឡេងដោយអ្នកជំនាញផ្ទាល់មកពីក្រុមហ៊ុន Void នៅប្រទេសអង់គ្លេស។ ការរៀបចំនេះធ្វើឱ្យអ្នកចូលកម្សាន្ត មិនថានៅទីតាំងណាក្នុងក្លឹបនោះទេ ទទួលបានបទពិសោធសំឡេងដូចៗគ្នាទាំងអស់ ដោយសំឡេងបន្លឺឡើងឮច្បាស់ពិរោះ មិនធ្វើឱ្យហឹងត្រចៀក ឬបុកទ្រូងឡើយ។
What the sources say
Sources confirm Void’s brand background, but independent coverage of Club Drift’s exact system and performance claims is limited.
- Void Acoustics is a British high-end speaker brand founded in 2002. (Backed by sources: Voidacoustics, Voidacoustics)
- Club Drift Phnom Penh uses a complete Void Acoustics speaker and amplifier system. (No source found)
- The club has 23 Void speakers, including two Tri Motion speakers and four rear fill speakers. (No source found)
- Void staff from England placed and tuned the system. (No source found: Voidacoustics)
- The system gives similar sound quality throughout the club without harshness or chest impact. (Reads as opinion)
Sources it was checked against
- Case Studies - Void Acoustics (Voidacoustics)
- Hear Void (Voidacoustics)
- Restaurants & Cafes - Void Acoustics (Voidacoustics)
- Void Acoustics | Professional Loudspeakers & Sound Systems (Voidacoustics)
- Nightclubs & Bars - Void Acoustics (Voidacoustics)
- Insights - Void Acoustics (Voidacoustics)