QCY SP300 Review

by allan scott in Tech

The story

ឧបករណ៍បំពងសំឡេងប៊្លូធូសម៉ូឌែល SP300 របស់ម៉ាក KhuseVine ត្រូវបានបង្ហាញពីលក្ខណៈសម្បត្តិពិសេស ដោយភ្ជាប់មកជាមួយការរចនាម៉ូដបែបបុរាណ និងថាមពលថ្មប្រើប្រាស់បានរហូតដល់ ២០ ម៉ោង។ ឧបករណ៍នេះគាំទ្រប្រព័ន្ធសំឡេងកម្រិតខ្ពស់ HiRes Audio និង LDAC ដែលផ្ដល់នូវកម្រិតសំឡេងបាសបុកធ្ងន់ និងច្បាស់ល្អ។

KhuseVine SP300 ត្រូវបានរចនាឡើងយ៉ាងប្រណីតបែប Retro Classic ដែលមានទំហំនិងទម្ងន់ងាយស្រួលយកតាមខ្លួន ព្រមទាំងស័ក្តិសមសម្រាប់ការដាក់តាំងលើតុធ្វើការ។ តួខ្លួនទាំងមូលផលិតពីឈើដោយមានការស្រោបពីលើ និងបំពាក់ភ្លើងលម្អនៅផ្នែកខាងក្រោមដែលអាចផ្លាស់ប្ដូរទម្រង់ភ្លើងបាន។ នៅពេលសាកថ្មពេញ ឧបករណ៍នេះអាចកំដរការកម្សាន្តបានរហូតដល់ ២០ ម៉ោង។

ផ្នែកគុណភាពសំឡេងវិញ SP300 អាចបែងចែកកម្រិតសំឡេងឈៀង និងសំឡេងបាសបានដាច់ស្រឡះ និងបុកបានធ្ងន់ ដោយសារការគាំទ្រមុខងារ HiRes Audio និង LDAC។ នៅផ្នែកខាងលើមានប៊ូតុងបញ្ជាសម្រាប់សារ៉េសំឡេង ប្តូរបទចម្រៀង និងកំណត់ Preset នៃ EQ ដូចជា Music Mode, Gaming Mode និង Movie Mode។

ឧបករណ៍បំពងសំឡេងនេះក៏មានរន្ធ AUX សម្រាប់ដោតភ្ជាប់ជាមួយកុំព្យូទ័រយួរដៃ ឬទូរសព្ទ មានមុខងារ Pair ជាប្រភេទ Stereo សម្រាប់ភ្ជាប់ឧបករណ៍ពីរដំណាលគ្នា និងមានកម្មវិធីទូរសព្ទសម្រាប់គ្រប់គ្រងមុខងារជាច្រើនទៀត។ សម្រាប់អតិថិជនដែលមានការចាប់អារម្មណ៍ អាចស្វែងរកជាវបាននៅលើទំព័រ KhuseVine Cambodia។

What the sources say

Most features match available coverage, but battery claims conflict and the brand identity is not independently confirmed.

  • SP300 has a retro wooden design with adjustable lights. (Backed by sources: Toranji, Ixbt, Upweek)
  • SP300 supports Hi-Res Audio and LDAC. (Backed by sources: Toranji, Upweek, Eestipoisid)
  • The battery lasts up to 20 hours. (Sources say otherwise: Toranji, Ixbt, Upweek)
  • SP300 offers AUX, app control, and stereo pairing. (No source found: Toranji, Eestipoisid, Prisradar)
  • KhuseVine Cambodia sells this speaker. (No source found)

Sources it was checked against

  • این اسپیکر جدید با طراحی نوستالژیک، صدای کوبنده و ... (Zoomit)
  • اسپیکر QCY SP300 با بدنه چوبی و توان ۸۰ وات رونمایی شد (Toranji)
  • QCY представила Bluetooth-колонку SP300 мощностью 80 ... (Ixbt)
  • Ретро-акустика QCY SP300 в деревянном корпусе (Upweek)
  • QCY представила ретро-колонку SP300 с выходной ... (Rutab)
  • QCY SP300 - 无线音频高新技术企业_QCY和乐电子官网 (Qcy)

More from allan scott

  • Electric Motorbike NIU NXT2
  • 70mai A210 Review @70mai Cambodia @Mi Home BKK
  • QCY Crossky C50 and C30 Review
  • 70mai tire pressure monitoring system Review @70mai Cambodia @Mi Home...
  • Grab Mal 9.9
  • Kieslect Earbuds Open2 and AI Pod Ora2 review