Nothing Thai does is good
by MelanchoLin in General
The story
ភាគីថៃត្រូវបានគេប្រទះឃើញថា បានដកទូកុងតឺន័រចេញពីតំបន់អូរខ្លាឃ្មុំ និងអូរស្មាច់ តាំងពីថ្ងៃទី៤ ខែតុលា កន្លងទៅ ខណៈមូលហេតុនៃការដកនេះមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីស្ថាប័នយោធានៅឡើយទេ។
យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា ការដកទូកុងតឺន័រចេញពីតំបន់អូរខ្លាឃ្មុំ និងអូរស្មាច់ គឺជាការពិតជាក់ស្តែង ប៉ុន្តែមូលហេតុពិតប្រាកដនៅមិនទាន់មានការប្រកាសជាផ្លូវការពីយោធាថៃ ឬពីស្ថាប័នពាក់ព័ន្ធរបស់កម្ពុជានៅឡើយទេ។
ទោះជាយ៉ាងណា គណនីជនជាតិថៃមួយដែលត្រូវបានគេសន្និដ្ឋានថាជាអ្នកជំនាញ បានបកស្រាយថា នេះមិនមែនជាការដកថយទេ ប៉ុន្តែជាយុទ្ធសាស្ត្រថ្មីរបស់បញ្ជាការដ្ឋានភូមិភាគទីពីររបស់ថៃ។ ប្រភពនោះបានលើកឡើងថា ទូកុងតឺន័រមិនអាចទប់ទល់នឹងរថក្រោះបានឡើយ ប្រសិនបើមានការប្រើប្រាស់ ដូច្នេះភាគីថៃនឹងដកទូកុងតឺន័រចេញ ហើយជីកប្រឡាយដែលមានមុខកាត់ទទឹង ៣ ម៉ែត្រជំនួសវិញ នៅលើដីដែលត្រូវបានលើកឡើងថាជាការកាន់កាប់ខុសច្បាប់។
ប្រភពដដែលបានបន្ថែមថា យុទ្ធសាស្ត្រដកទូកុងតឺន័រនេះ ក៏ដោយសារតែកន្លងមកមានពលរដ្ឋខ្មែរ អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម កងទ័ពកម្ពុជា និងក្រុម AOT បានចុះទៅថតរូបភាពនិងវីដេអូច្រើន ដែលធ្វើឱ្យភាគីថៃអាម៉ាស់មុខនៅលើឆាកអន្តរជាតិ។ ដូច្នេះ ការដកទូកុងតឺន័ររួចជីកជាប្រឡាយវិញ គឺដើម្បីកុំឱ្យមានការថតរូបភាពបានបន្តទៀត។
What the sources say
Sources confirm the border dispute and container barriers, but coverage does not verify their removal or the account’s explanation.
- Shipping containers were removed from O’Kla Khmum and O’Smach. (No source found: Interior, Khmer Times, The Star (MY))
- No official reason for the removal was announced. (No source found: Cambodgemag, The Nation (TH), Cambodianess)
- A Thai account said the removal was a new strategy involving a three-metre canal. (No source found)
- The strategy aimed to prevent photos and videos that embarrassed Thailand. (Reads as opinion)
Sources it was checked against
- Almost 400 Cambodians in O'Smach remain displaced by Thai occupation (The Phnom Penh Post)
- Response from the Spokesperson of the Ministry of Interior (Interior)
- Cambodia-Thailand border: Phnom Penh’s patience against the fait accompli (Cambodgemag)
- Thailand–Cambodia Border Situation (Prd)
- Thai Navy says border container move follows Cambodia accord (The Nation (TH))
- Press Release of The Spokeswoman of the Ministry ... (Press OCM (Council of Ministers))