So good

by MelanchoLin in General

The story

ក្រុមហ៊ុនភេសជ្ជៈពៅកម្លាំង DASH បានរៀបចំកម្មវិធីឧបត្ថម្ភភេសជ្ជៈចំនួន ៥៧៣ កេស រួមជាមួយសម្ភារមួយចំនួន ដើម្បីលើកទឹកចិត្តដល់ក្រុមអ្នកបើកបររថយន្តក្រុង City Bus ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួនក្នុងការបម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសបុណ្យទាន។

អ្នកបើកបររថយន្តក្រុង City Bus បានបង្ហាញពីការលះបង់ពេលវេលាជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យជាតិធំៗ ដូចជាពិធីបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំ ដើម្បីបំពេញបេសកកម្មបើកបរជូនប្រជាពលរដ្ឋធ្វើដំណើរទៅតាមបណ្តាខេត្តនានាដោយឥតគិតថ្លៃ។ ក្រុមអ្នកបើកបរបានលើកឡើងថា ទាល់តែចប់បេសកកម្មទើបពួកគេអាចឆ្លៀតពេលទៅលេងស្រុកកំណើត និងជួបជុំសាច់ញាតិបាន ប៉ុន្តែពួកគេនៅតែរីករាយក្នុងការចូលរួមបម្រើប្រជាពលរដ្ឋ។

ដោយមើលឃើញពីការហត់នឿយ និងគុណតម្លៃនៃការលះបង់របស់ក្រុមអ្នកបើកបរ ក្រុមហ៊ុនភេសជ្ជៈពៅកម្លាំង DASH បានរៀបចំកម្មវិធីលើកទឹកចិត្ត ដោយបានឧបត្ថម្ភភេសជ្ជៈចំនួន ៥៧៣ កេស ព្រមទាំងសម្ភារតូចៗមួយចំនួនដល់អ្នកបើកបរទាំងអស់ ដើម្បីជួយផ្ដល់កម្លាំងដល់ពួកគេក្នុងការបំពេញកាតព្វកិច្ចការងារឱ្យបានរលូន។

ការចូលរួមជួយឧបត្ថម្ភ និងការយល់ដឹងពីទុក្ខធុរៈរបស់អ្នកបើកបរ City Bus ពីសំណាក់ក្រុមហ៊ុនភេសជ្ជៈពៅកម្លាំង DASH ត្រូវបានចាត់ទុកថាជាសកម្មភាពដ៏ល្អមួយក្នុងការដឹងគុណ និងគាំទ្រដល់អ្នកដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីបម្រើសង្គមជាតិ មុនពេលពួកគេបានត្រឡប់ទៅជួបជុំគ្រួសាររៀងៗខ្លួន។

What the sources say

Sources confirm free holiday buses, but independent coverage does not verify the DASH donation or drivers’ personal stories.

  • City Bus provided free holiday buses to provinces. (Backed by sources: Busrouter, Asiafoundation)
  • Drivers worked through major holidays and delayed visiting family. (No source found)
  • DASH donated 573 beverage cases and small supplies. (No source found)
  • The donation recognized and supported the drivers. (Reads as opinion)

Sources it was checked against

  • GoHub (Gohub)
  • LADOT Transit – DASH, Commuter Express, Cityride | LADOT Transit (Ladottransit)
  • Phnom Penh City Bus Guide 2026: Routes, Fares, and App (Annakh)
  • Internal Server Error (Nepcambodia)
  • Khmer Times (X)
  • Khmer Times - X (X)

More from MelanchoLin

  • France
  • W Batman!
  • Adobe replacements
  • Trump at it again
  • Ughhh
  • Dem what?