Xavier case RIP
by MelanchoLin in General
The story
ក្មេងប្រុសម្នាក់បានសម្រេចចិត្តលោតពីលើអគារជាន់ទី៤ នៃសាលារៀនបណ្ដាលឱ្យស្លាប់ភ្លាមៗ បន្ទាប់ពីរងការវាយដំ និងធ្វើបាបពីសំណាក់សិស្សរួមថ្នាក់។ ហេតុការណ៍ដែលបានកើតឡើងក្នុងឆ្នាំ២០២១ នេះ បានបង្កឱ្យមានការជជែកដេញដោល និងរិះគន់យ៉ាងខ្លាំងជុំវិញបញ្ហាអំពើហិង្សាក្នុងសាលារៀន។
យោងតាមប្រភពព័ត៌មាន កុមាររងគ្រោះត្រូវបានសិស្សរួមថ្នាក់វាយដំយ៉ាងធ្ងន់ធ្ងរនៅក្នុងបន្ទប់រៀន ខណៈពេលដែលមានវត្តមានគ្រូបង្រៀននៅទីនោះដែរ ប៉ុន្តែមិនអាចជួយអន្តរាគមន៍ ឬបញ្ឈប់សកម្មភាពនោះបានឡើយ។ ស្របពេលជាមួយគ្នានោះ សិស្សមួយចំនួនបែរជានាំគ្នាសើចសប្បាយ និងថតវីដេអូដោយមិនបានចូលជួយឃាត់នោះទេ។ បន្ទាប់ពីត្រូវគេវាយរួច ក្មេងប្រុសរងគ្រោះបានដើរចេញពីថ្នាក់ទាំងល្វើយនៅជាន់ទី៤ ដោយមានជនបង្កដើរតាមពីក្រោយ រហូតដល់ក្មេងរងគ្រោះសម្រេចចិត្តលោតចុះពីលើបង្កាន់ដៃអគារបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ។
ក្រុមគ្រួសាររបស់ក្មេងប្រុសរងគ្រោះបានឱ្យដឹងថា នេះមិនមែនជាលើកទីមួយនោះទេ ដែលកូនរបស់ពួកគាត់ត្រូវគេធ្វើបាប ប៉ុន្តែកន្លងមកសាលារៀនពុំដែលបានចាត់វិធានការដោះស្រាយឡើយ។ បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលបានចុះមកធ្វើការស៊ើបអង្កេត ប៉ុន្តែមិនទាន់មានការឃាត់ខ្លួនជនបង្កនៅឡើយទេ។
ក្រោយការបាត់បង់ជីវិតរបស់សិស្សរងគ្រោះ ទើបមានការយកកម្រងផ្កាមកដាក់គោរពវិញ្ញាណក្ខន្ធ និងការសម្ដែងការសោកស្ដាយពីសំណាក់អ្នកជុំវិញ រួមទាំងគ្រូបង្រៀនផងដែរ។ ករណីនេះបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងចំពោះអាកប្បកិរិយារបស់អ្នកដែលនៅក្បែរ ដែលជ្រើសរើសការឈរមើល និងថតវីដេអូ ជាជាងការជួយអន្តរាគមន៍សង្គ្រោះជីវិតជនរងគ្រោះ។
What the sources say
Sources confirm the death and fight, but they contradict key details about the teacher, bystanders, and location.
- A 17-year-old student named Xavier died after falling from a fourth-floor school railing in Los Angeles. (Backed by sources: Nbclosangeles, Abc7, Mynewsla)
- Video showed another student hitting Xavier before he ran outside and fell. (Backed by sources: Nbclosangeles, Nypost, Mynewsla)
- Xavier had reportedly experienced bullying before the incident. (Backed by sources: Nypost, People, The Independent)
- A teacher could not stop the attack, while students laughed and recorded instead of helping. (Sources say otherwise: Nbclosangeles)
- Police had not arrested the alleged attacker. (No source found: Nbclosangeles, Nypost, Cbsnews)
- The school had ignored earlier reports of bullying. (No source found: Nypost, People, The Independent)
Sources it was checked against
- What we know about teen who died after fall at Franklin High (Nbclosangeles)
- Family identifies student who fell to his death at Franklin ... (Abc7)
- Bullied high schooler's fatal railing jump sparks LAPD probe, possible arrests (Nypost)
- Bullied high schooler who jumped to his death identified as ... (Nypost)
- LA high school student who fell to his death was reportedly bullied (The Independent)
- Student Who Fell to Death Highland Park School Reportedly Bullied - MyNewsLA.com (Mynewsla)