Kieslect Biokoop

by allan scott in Tech

The story

ម៉ាក Kisley បានណែនាំខ្សែដៃតាមដានសុខភាពឆ្លាតវៃ Bio Loop ក្នុងតម្លៃប្រមាណជាង ៧០ ដុល្លារ ដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់អ្នកហាត់ប្រាណ ដើរ និងហែលទឹក។ ឧបករណ៍នេះបំពាក់ដោយសេនស័រមានកម្រិតសុក្រឹតខ្ពស់ ព្រមទាំងអាចប្រើប្រាស់បានរហូតដល់កន្លះខែសម្រាប់ការសាកថ្មមួយលើក។

ខ្សែដៃ Bio Loop អាចតាមដានសុខភាពជាប់ជាប្រចាំ ២៤ ម៉ោង ដោយវាស់ស្ទង់ការដុតបំផ្លាញកាឡូរីពេលហាត់ប្រាណនៅក្លឹបហាត់ប្រាណ និងរាប់ចំនួនជំហានដើរប្រចាំថ្ងៃ រួចផ្ញើព័ត៌មានលម្អិតបង្ហាញលើទូរសព្ទដៃ។ លើសពីនេះ ឧបករណ៍នេះមានមុខងារ One Tap Measurement ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចុចតែមួយដងដើម្បីវាស់កម្រិតសុខភាពសំខាន់ៗចំនួនបីក្នុងពេលតែមួយ រួមមាន ចង្វាក់បេះដូង កម្រិតអុកស៊ីសែនក្នុងឈាម និងកម្រិតស្ត្រេស។

ក្រៅពីការហាត់ប្រាណលើគោក ខ្សែដៃនេះមានកម្រិតការពារទឹក 3 ATM ព្រមទាំងមុខងារ Swim Mode ដែលអាចពាក់ហែលទឹក និងកត់ត្រាចំនួនកាឡូរី ចម្ងាយ និងរយៈពេលនៃការហែលបានយ៉ាងច្បាស់លាស់។ នៅពេលយប់ វាក៏អាចតាមដានដំណេក ដោយកត់ត្រាម៉ោងគេង ម៉ោងភ្ញាក់ និងបង្ហាញទិន្នន័យនៃការស្តារកម្លាំងឡើងវិញផងដែរ។

ដោយសារតែពុំមានបំពាក់អេក្រង់ដូចជានាឡិកាឆ្លាតវៃទូទៅ Bio Loop មានទម្ងន់ស្រាល និងប្រើប្រាស់សម្ភារគុណភាពខ្ពស់ដែលផ្ដល់ផាសុកភាពពេលពាក់។ ការមិនមានអេក្រង់នេះ ក៏ជួយឱ្យថ្មរបស់វាអាចកាន់បានយូររហូតដល់ពីរសប្ដាហ៍។ បច្ចុប្បន្ន ផលិតផលនេះមានដាក់លក់នៅលើទំព័រ Kisley Cambodia។

What the sources say

Sources support many basic features, but they contradict the swimming claim and the stated two-week battery life.

  • BioKoop tracks heart rate, SpO₂, stress, sleep, steps, and exercise data. (Backed by sources: Apple, Kieslect, Kieslect)
  • The band has 3 ATM water resistance. (Backed by sources: Apple)
  • It supports swimming and accurately records swimming calories, distance, and time. (Sources say otherwise: Apple)
  • The battery lasts up to two weeks. (Sources say otherwise: Apple, Kieslect)
  • The product is sold through Kisley Cambodia. (No source found)
  • Its sensors are highly accurate. (Reads as opinion)

Sources it was checked against

  • Kieslect (Kixat)
  • Kieslect | Provider of AI Wearable Solution (Kieslect)
  • Kieslect BioKoop Smart Health Tracker (Kieslectthailand)
  • Kieslect - App Store - Apple (Apple)
  • Provider of AI Wearable Solution | Kieslect US Official (Kieslect)
  • Kieslect (Kieslect)

More from allan scott

  • Electric Motorbike NIU NXT2
  • 70mai A210 Review @70mai Cambodia @Mi Home BKK
  • QCY Crossky C50 and C30 Review
  • 70mai tire pressure monitoring system Review @70mai Cambodia @Mi Home...
  • Grab Mal 9.9
  • Kieslect Earbuds Open2 and AI Pod Ora2 review