KFI Ai Smart Glasses Review

by allan scott in Tech

The story

វ៉ែនតាឆ្លាតវៃ AI Smart Glass ពីម៉ាក KFI ត្រូវបានដាក់បង្ហាញក្នុងតម្លៃជាង ៧០ ដុល្លារ ដោយបំពាក់នូវសមត្ថភាពថតវីដេអូកម្រិត 2K និងមុខងារ AI ជំនួយដល់ការបកប្រែភាសា។ ឧបករណ៍នេះក៏មានភ្ជាប់មកជាមួយសមត្ថភាពការពារទឹក និងថាមពលថ្មដែលអាចប្រើប្រាស់បានចន្លោះពី ៤ ទៅ ៧ ម៉ោងផងដែរ។

វ៉ែនតាឆ្លាតវៃនេះមានសេនស័រកាមេរ៉ាដែលអាចថតវីដេអូបានក្នុងកម្រិត 2K 30fps ផ្ដល់នូវរូបភាពច្បាស់ និងបង្ហាញពណ៌បានដិតល្អ ទោះបីជាការពង្រីកមើលព័ត៌មានលម្អិតក៏មិនបែកគ្រាប់រូបភាពដែរ។ នៅលើតួវ៉ែនតាមានប៊ូតុងសម្រាប់បញ្ជាថត និងបញ្ឈប់ ព្រមទាំងមានភ្លើងសញ្ញាបង្ហាញពេលកំពុងដំណើរការ។ ចំពោះទិន្នន័យវីដេអូ និងរូបភាព អាចទាញចូលទូរសព្ទដៃបានយ៉ាងរហ័សតាមរយៈកម្មវិធីដែលគាំទ្រទាំងប្រព័ន្ធ Android និង iOS ដើម្បីយកទៅបង្ហោះលើបណ្ដាញសង្គម។

ក្រៅពីការថតរូបភាព វ៉ែនតានេះមានបំពាក់ Speaker ចំនួនពីរតម្រង់មករកត្រចៀក ដែលអាចភ្ជាប់ Bluetooth ស្ដាប់ចម្រៀង និងនិយាយទូរសព្ទបាន ព្រមទាំងមានមុខងារ Touch Control នៅដងខាងស្ដាំសម្រាប់បញ្ជាចម្រៀង។ ចំណុចលេចធ្លោមួយទៀតគឺមុខងារ AI Translation ដែលអាចជួយបកប្រែភាសាដោយស្វ័យប្រវត្តិចូលមកត្រចៀកនៅពេលសន្ទនាជាមួយជនបរទេស។

ចំពោះផ្នែករឹង វ៉ែនតានេះមានមុខងារការពារទឹកដែលមិនបារម្ភពេលត្រូវទឹកភ្លៀង ហើយថ្មអាចកាន់បានពី ៤ ទៅ ៧ ម៉ោងបន្ទាប់ពីសាកពេញ។ លើសពីនេះ អ្នកប្រើប្រាស់អាចផ្លាស់ប្ដូរកញ្ចក់ទៅជាប្រភេទកញ្ចក់ការពារពន្លឺថ្ងៃ ឬកញ្ចក់ដឺក្រេបានតាមតម្រូវការ។ វ៉ែនតាឆ្លាតវៃ AI Smart Glass នេះ មានដាក់លក់នៅលើទំព័រ KFI Cambodia។

What the sources say

Independent coverage supports several features but directly disputes the claimed video resolution and app name.

  • The glasses provide Bluetooth audio, calls, translation, and about four to seven hours of battery life. (Backed by sources: Ahui3c)
  • KFI has an authorized distributor in Cambodia. (Backed by sources: Linkedin)
  • The glasses record 2K video at 30fps. (Sources say otherwise: Ahui3c)
  • The glasses use the Veja app on Android and iOS. (Sources say otherwise: Ahui3c)
  • The glasses are sold by KFI Cambodia for about 70 dollars. (No source found)

Sources it was checked against

  • 輕鬆入手AI 智慧眼鏡!小米有品KFI AI 智慧拍照眼鏡開箱 ... (Ahui3c)
  • KFI Partners with Top Tech Zone in Morocco for Smart ... (Linkedin)
  • Vi tester KI-briller (Budstikka)
  • #kfi #kfigt6 #smartwatch #wearabletech #aiwearables ... - LinkedIn (Linkedin)
  • Translation, Audio, Camera & Style! (Kentfaith)
  • 小米有品KFI GT6 AI 智慧通話手錶開箱實測:集結健康助理與生活 ... (Kocpc)

More from allan scott

  • Electric Motorbike NIU NXT2
  • 70mai A210 Review @70mai Cambodia @Mi Home BKK
  • QCY Crossky C50 and C30 Review
  • 70mai tire pressure monitoring system Review @70mai Cambodia @Mi Home...
  • Grab Mal 9.9
  • Kieslect Earbuds Open2 and AI Pod Ora2 review