Mibro Fit Review

by allan scott in Tech

The story

នាឡិកាវៃឆ្លាត Mi Pro Fit ត្រូវបានដាក់បង្ហាញជាមួយនឹងរូបរាងទាក់ទាញស័ក្តិសមសម្រាប់នារី ដោយបំពាក់អេក្រង់ HD AMOLED និងមុខងារសុខភាពព្រមទាំងកីឡាយ៉ាងសម្បូរបែប។ ឧបករណ៍នេះដំណើរការលើម៉ាស៊ីនរហ័ស ព្រមទាំងមានមុខងារ Bluetooth Calling ដែលផ្តល់ភាពងាយស្រួលខ្ពស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

នាឡិកា Mi Pro Fit ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់សម្រាប់មនុស្សស្រី ដោយបំពាក់អេក្រង់ធំប្រភេទ HD AMOLED ដែលផ្តល់នូវកម្រិតពន្លឺ និងពណ៌ច្បាស់ដិតល្អ ព្រមទាំងដំណើរការរលូននៅពេលបញ្ជាកម្មវិធីផ្សេងៗ។ នាឡិកានេះភ្ជាប់មកជាមួយខ្សែចំនួនពីរជម្រើស គឺខ្សែដែកអ៊ីណុក (Stainless Steel) ដែលផ្តល់នូវភាពថ្លៃថ្នូរ និងខ្សែជ័រសម្រាប់ផ្លាស់ប្តូរនៅពេលទៅកន្លែងហាត់ប្រាណ ឬលេងកីឡា។

ផ្នែកមុខងារសុខភាព នាឡិកានេះមានសេនស័រវាស់ចង្វាក់បេះដូង កម្រិតស្ត្រេស អុកស៊ីសែនក្នុងឈាម និងការតាមដានដំណេក។ ចំពោះសកម្មភាពកីឡា នាឡិកានេះមានសមត្ថភាពការពារជម្រាបទឹកដែលអាចពាក់ពេលត្រូវភ្លៀង ឬហែលទឹកបាន ព្រមទាំងមានមុខងារ GPS សម្រាប់តាមដានទិន្នន័យជាក់លាក់ដូចជា ការជិះកង់ រយៈពេល ចម្ងាយផ្លូវ និងកាឡូរីដែលបានដុតបំផ្លាញ។

ក្រៅពីនេះ វាក៏មានមុខងារ Bluetooth Calling សម្រាប់ទទួលការហៅទូរស័ព្ទដោយផ្ទាល់ និងមុខងារ Barometer សម្រាប់វាស់សម្ពាធខ្យល់នៅពេលឡើងភ្នំផងដែរ។ បច្ចុប្បន្ន នាឡិកាវៃឆ្លាត Mi Pro Fit មានដាក់លក់ជូនអតិថិជននៅហាង Mi Pro Cambodia សម្រាប់អ្នកដែលចង់បាននាឡិកាមានគុណភាព និងស័ក្តិសមទាំងការហាត់កីឡាព្រមទាំងការតុបតែងខ្លួនប្រចាំថ្ងៃ។

What the sources say

Official specifications support most features, but independent coverage and the Cambodia sales claim are limited.

  • Mibro Fit has a 1.75-inch AMOLED display. (Backed by sources: Mibrofit, Mibrofit)
  • It supports heart rate, blood oxygen, sleep, stress, GPS, barometer, Bluetooth calling, and 5ATM water resistance. (Backed by sources: Mibrofit, Mibrofit)
  • The watch includes stainless-steel, woven, and silicone strap options. (Backed by sources: Mibrofit)
  • Mi Pro Cambodia sells this watch. (No source found)

Sources it was checked against

  • Mibro FIT (Mibrofit)
  • Mibro® Global Official Store | Innovative and Durable Smart ... (Mibrofit)
  • Xiaomi Cambodia Offical Website (Mi)
  • Xiaomi Cambodia | គេហទំព័រផ្លូវការរបស់ ... (Mi)
  • Mibro Fitness Smartwatch USA | GPS, Health & Sports Tracking (Mibrofit)
  • Smartwatches (Nsphoneshop)

More from allan scott

  • Electric Motorbike NIU NXT2
  • 70mai A210 Review @70mai Cambodia @Mi Home BKK
  • QCY Crossky C50 and C30 Review
  • 70mai tire pressure monitoring system Review @70mai Cambodia @Mi Home...
  • Grab Mal 9.9
  • Kieslect Earbuds Open2 and AI Pod Ora2 review