Suunto Spark and Suunto Wing 2 Review
by allan scott in Tech
The story
កាសកីឡាលំដាប់ Premium ម៉ូឌែល Suito Sport និង Suito Wing 2 ត្រូវបានណែនាំឡើងជាមួយនឹងបច្ចេកវិទ្យា Open Ear ដែលផ្ដល់នូវផាសុកភាព មិនឈឺត្រចៀក និងមានសុវត្ថិភាពខ្ពស់ក្នុងការស្ដាប់សំឡេងជុំវិញខ្លួនពេលកំពុងហាត់ប្រាណ។
សម្រាប់ម៉ូឌែល Suito Sport ត្រូវបានរចនាឡើងយ៉ាងស្រាល និងមានទំពក់ជាប់ត្រចៀកយ៉ាងរឹងមាំ ដែលមិនងាយរបូតឡើយទោះបីជាធ្វើចលនាខ្លាំងក្លាក៏ដោយ។ កាសប្រភេទនេះផ្ដល់នូវគុណភាពសំឡេងពិរោះ និងបុកបាសបានល្អ ដោយមិនបង្កឱ្យមានសម្ពាធឬការឈឺចាប់ដល់ត្រចៀកដូចកាសញុកនោះទេ។ លើសពីនេះ វាក៏មានមុខងារការពារទឹក និងមុខងារ Running Form Analysis តាមរយៈ Suito App សម្រាប់តាមដានព័ត៌មាននៃការហាត់ប្រាណ ដែលស័ក្តិសមបំផុតសម្រាប់ការហាត់ប្រាណទូទៅ ការហាត់នៅកន្លែងហាត់ប្រាណ ឬការរត់ម៉ារ៉ាតុង។
ដោយឡែកសម្រាប់ម៉ូឌែល Suito Wing 2 វិញ មានទម្រង់ពាក់ព័ទ្ធជុំវិញក្បាល និងប្រើប្រាស់បច្ចេកវិទ្យាបញ្ចេញសំឡេងតាមឆ្អឹងត្រចៀក ដែលជួយឱ្យត្រចៀកនៅតែទូលាយ និងអាចស្ដាប់សំឡេងពីមជ្ឈដ្ឋានខាងក្រៅបានយ៉ាងច្បាស់។ ចំណុចលេចធ្លោនៃកាសនេះ រួមមានថាមពលថ្មដែលអាចប្រើប្រាស់បានយូររហូតដល់ ២៤ ម៉ោងជាមួយនឹងប្រអប់សាក ព្រមទាំងអាចសាកថ្មដោយផ្ទាល់តាមរយៈរន្ធ USB-C ផងដែរ។ បន្ថែមពីនេះ វាក៏មានសមត្ថភាពកាត់បន្ថយសំឡេងខ្យល់បានយ៉ាងល្អនៅពេលសន្ទនាទូរសព្ទ ទោះបីជាកំពុងធ្វើចលនាក្នុងល្បឿនលឿន ឬជិះកង់ក្នុងល្បឿន ៣០ គីឡូម៉ែត្រក្នុងមួយម៉ោងក៏ដោយ។
ជារួម កាសទាំងពីរម៉ូឌែលរបស់ Suito នេះ ត្រូវបានបង្កើតឡើងជាពិសេសដើម្បីបំពេញតម្រូវការរបស់អ្នកស្រឡាញ់កីឡា ជាមួយនឹងគុណភាពកម្រិតខ្ពស់ និងការរចនាយ៉ាងជាប់មាំ។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ ក៏អាចស្វែងរកជាវកាសទាំងនេះបាននៅលើទំព័រ Suito Cambodia។
What the sources say
Most Wing 2 features are supported, but the review wrongly presents the 24-hour powerbank figure as one-charge battery life.
- Suunto Wing 2 is an open-ear bone-conduction headset. (Backed by sources: Suunto, Gadgetsandwearables, Bike24)
- Wing 2 provides 12 hours of headset use plus 24 hours from its powerbank. (Backed by sources: Suunto, Gadgetsandwearables, Bike24)
- Wing 2 uses USB-C charging and reduces wind noise up to 30 km/h. (Backed by sources: Suunto, Gadgetsandwearables, Bike24)
- The review says Wing 2 provides 24 hours on one charge with its case. (Sources say otherwise: Suunto, Gadgetsandwearables, Bike24)
- Suito Sport has Running Form Analysis through a Suito App. (No source found)
- Both products are sold through Suito Cambodia. (No source found)
Sources it was checked against
- Suunto Wing 2 Coral Red | Open-Ear Headphones with Powerbank (Suunto)
- www.suunto.com · Products · headphonesSuunto Wing 2 Black | Open-Ear Headphones with Powerbank (Suunto)
- Suunto Wing 2 review: Open-ear sound with a few clever extras (Gadgetsandwearables)
- Suunto Wing 2 Open-Ear Headphones - Orange - BIKE24 (Bike24)
- Suunto Wing 2 Black Headphones - JormaBike (Jormaski)
- Suunto Wing 2 (Suuntoaustralia)