Mibro P6 kid watch
by allan scott in Tech
The story
នាឡិកាដៃឆ្លាតវៃ mibro P6 ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់កុមារ ដោយភ្ជាប់មកជាមួយមុខងារដាក់ស៊ីមកាត 4G ការតាមដានទីតាំង និងការហៅចេញជាវីដេអូ ដែលជួយសម្រួលដល់អាណាព្យាបាលក្នុងការត្រួតពិនិត្យសុវត្ថិភាពកូនៗបានយ៉ាងងាយស្រួល។ ឧបករណ៍នេះជាជម្រើសដ៏ប្រសើរសម្រាប់ឪពុកម្ដាយដែលចង់ទាក់ទងកូនៗដោយមិនបាច់ឱ្យពួកគេប្រើប្រាស់ទូរសព្ទដៃ ដែលអាចបង្កឱ្យមានការបែកអារម្មណ៍ពីការលេងហ្គេម។
mibro P6 អនុញ្ញាតឱ្យឪពុកម្ដាយភ្ជាប់ជាមួយទូរសព្ទដៃដើម្បីតាមដានទីតាំងកូនៗបាន ២៤ ម៉ោង មិនថានៅសាលារៀន ឬកន្លែងផ្សេងទៀតឡើយ ដោយបង្ហាញព័ត៌មានទីតាំងនៅលើកម្មវិធីទូរសព្ទជាភាសាខ្មែរ។ នាឡិកានេះបំពាក់ដោយកាមេរ៉ាដែលអាចធ្វើការហៅចេញចូលជាវីដេអូ ឬជាសំឡេងបានយ៉ាងរហ័ស។ បន្ថែមពីនេះ វាក៏មានមុខងារកំណត់ទីតាំងសុវត្ថិភាព ដែលនឹងផ្ញើសារជូនដំណឹងភ្លាមៗទៅកាន់ទូរសព្ទដៃ ប្រសិនបើកូនដើរចេញផុតពីតំបន់ដែលបានកំណត់ទុក។
នាឡិកានេះក៏មានប្រព័ន្ធរក្សាទុកប្រវត្តិធ្វើដំណើររហូតដល់ ៩០ ថ្ងៃ (90 days tracking) ដែលអាចឱ្យឪពុកម្ដាយពិនិត្យមើលឡើងវិញនូវរាល់ការធ្វើដំណើររបស់កូនក្នុងរយៈពេល ៣ ខែកន្លងមក។ លើសពីនេះ វាក៏មានមុខងារតាមដានការធ្វើលំហាត់ប្រាណ រាប់ចំនួនជំហានដើរ និងកាឡូរីដែលបានដុតរំលាយផងដែរ។
តួខ្លួនរបស់ mibro P6 ត្រូវបានបំពាក់ដោយប្រព័ន្ធការពារជម្រាបទឹក និងមានថាមពលថ្មដែលអាចប្រើប្រាស់បានយូររហូតដល់ជាងមួយសប្តាហ៍សម្រាប់ការសាកថ្មមួយលើក។ នាឡិកាឆ្លាតវៃនេះមានដាក់លក់នៅលើទំព័រ mibro Cambodia។
What the sources say
Sources support most features, but they contradict the claim that normal battery use lasts more than one week.
- Mibro P6 supports 4G SIM, GPS tracking, video calls, and safety zones. (Backed by sources: Digitec, Bestprice, Manuals)
- The watch stores travel history for 90 days. (Backed by sources: Aliexpress-media, Manuals)
- The watch is water resistant. (Backed by sources: Mibrofit, Bestprice, Galaxus)
- The battery lasts more than one week on one charge. (Sources say otherwise: Aliexpress-media, Galaxus, Manuals)
- The watch tracks exercise, steps, and calories. (No source found)
- The watch is sold through Mibro Cambodia. (No source found)
Sources it was checked against
- Mibro DE-P6-Kidwatch-Blue Smartwatch (3,6 cm, sim karte), Kinder ... (Otto)
- Mibro Watch Phone P6_说明书(英) (Aliexpress-media)
- Mibro Kids P6 (Mibrofit)
- Mibro P6 - buy at Digitec (Digitec)
- Mibro Kids P6 LTE Blue - BestPrice.gr (Bestprice)
- es.manuals.plus › asin › B0DT75W9N4Manual de usuario del reloj inteligente Mibro Kids Watch Phone P6 (Manuals)