Mibro GS Explorer S review
by allan scott in Tech
The story
ក្រុមហ៊ុន Mibro បានណែនាំនាឡិកាឆ្លាតវៃស៊េរីថ្មី GS Explorer S ដែលមានកម្រិតភាពធន់ Military Grade និងជាម៉ូឌែលដំបូងបង្អស់របស់ប្រេននេះដែលមានមុខងារ Offline Map សម្រាប់អ្នកចូលចិត្តដើរកម្សាន្ត និងផ្សងព្រេង។ នាឡិកានេះភ្ជាប់មកជាមួយតួខ្លួនធ្វើពីទីតាញ៉ូមសុទ្ធ អេក្រង់ UHD AMOLED និងថាមពលថ្មដែលអាចប្រើប្រាស់បានរហូតដល់ជាងមួយខែ។
នាឡិកាឆ្លាតវៃ GS Explorer S ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ជាមួយនឹងតួខ្លួនទីតាញ៉ូមសុទ្ធប្រភេទ Titanium Matte Finish អមដោយកងលេខវិនាទី និងប៊ូតុងបញ្ជា Control Knob ពណ៌បៃតងយ៉ាងប្រណីត។ ផ្នែកកញ្ចក់ការពារខាងមុខប្រើប្រាស់ប្រភេទ Gorilla Glass ការពារការបែក និងឆ្កូត រីឯអេក្រង់ជាប្រភេទ UHD AMOLED Display ដែលផ្តល់នូវកម្រិតពណ៌ច្បាស់ដិត និងមិនចាញ់ពន្លឺថ្ងៃឡើយ។ នៅក្នុងប្រអប់មានផ្តល់ជូនខ្សែនាឡិកាចំនួនពីរ គឺពណ៌ប្រផេះ និងពណ៌ទឹកក្រូច។
សម្រាប់មុខងារប្រើប្រាស់ នាឡិកានេះបំពាក់ប្រព័ន្ធ Dual Frequency និងផ្កាយរណប Five Satellite Built-in ព្រមទាំងមុខងារ Offline Map ដែលជួយការពារកុំឱ្យវង្វេងផ្លូវនៅពេលដើរកម្សាន្ត ឬចូលព្រៃទោះបីជាគ្មានប្រព័ន្ធអ៊ីនធឺណិតក៏ដោយ។ ឧបករណ៍នេះក៏មានមុខងារ Barometer សម្រាប់វាស់សម្ពាធខ្យល់ពេលឡើងភ្នំ សេនស័រវាស់ចង្វាក់បេះដូងប្រកបដោយភាពសុក្រឹត ព្រមទាំង Sport Mode សម្រាប់តាមដានការដុតកាឡូរីពេលហាត់ប្រាណ។ បន្ថែមពីនេះ នាឡិកាក៏មានកម្រិតការពារទឹក 10ATM Waterproof Resistance ដែលអនុញ្ញាតឱ្យពាក់មុជទឹកជ្រៅ (Free Diving) បានក្នុងរយៈពេលយូរ។
ចំណុចលេចធ្លោមួយទៀតគឺថាមពលថ្ម ដែលការសាកពេញម្តងអាចប្រើប្រាស់បានចាប់ពី ៣ សប្តាហ៍ទៅជិត ១ ខែ ហើយក្នុងករណីប្រើប្រាស់តិចតួចដោយមិនបើកមុខងារ Always-On Display គឺអាចកាន់ថ្មបានរហូតដល់ជាងមួយខែ។ បច្ចុប្បន្ន នាឡិកាឆ្លាតវៃ GS Explorer S មានដាក់លក់នៅហាង mibro Cambodia។
What the sources say
Most feature claims have coverage, but independent sources contradict the pure-titanium and battery claims.
- The watch has dual-frequency positioning and five satellite systems. (Backed by sources: Irishexaminer, Singletrackworld, Manuals)
- The watch has 10 ATM water resistance and free-diving support. (Backed by sources: Bignewsnetwork, Mibrofit, Aliexpress)
- The watch uses Gorilla Glass and an AMOLED display. (Backed by sources: Singletrackworld, Ixbt, Watchesonline)
- The watch is made from pure titanium. (Sources say otherwise: Mibrofit, Watchesonline, Manuals)
- Battery life reaches three weeks to nearly one month, or over one month with light use. (Sources say otherwise: Singletrackworld, Manuals, Manuals)
- The watch is sold by Mibro Cambodia. (No source found)
Sources it was checked against
- Probamos el reloj Mibro GS Explorer S: ¿una buena alternativa económica al Garmin? (Abc)
- Mibro GS Explorer S (Mibrofit)
- Mibro GS Explorer S review: A rugged adventure smartwatch ... (Irishexaminer)
- Mibro GS Explorer S Review: A Budget Outdoor Smartwatch (Bignewsnetwork)
- Mibro GS Explorer S Watch review - Singletrack World Magazine (Singletrackworld)
- Mibro GS Explorer S-Ti Standard (Mibrofit)