70mai 4K T800E Set review
by allan scott in Tech
The story
កាមេរ៉ាសុវត្ថិភាពរថយន្ត 4K T308E របស់ម៉ាក 70mai ត្រូវបានដាក់លក់ក្នុងតម្លៃជាង ១០០ ដុល្លារ ដោយមានសមត្ថភាពថតរូបភាពបាន ៣ ប្លង់ក្នុងពេលតែមួយ ជាមួយកម្រិតច្បាស់រហូតដល់ 4K។
កាមេរ៉ាសុវត្ថិភាពរថយន្តស៊េរីថ្មីម៉ាក 70mai ម៉ូឌែល 4K T308E ត្រូវបានរចនាឡើងយ៉ាងតូចច្រឡឹងមិនប៉ះពាល់ដល់សោភ័ណភាពរថយន្តឡើយ ដោយក្នុងប្រអប់រួមមានកាមេរ៉ាចំនួនពីរគ្រាប់។ កាមេរ៉ាខាងមុខមានលេនចំនួនពីរសម្រាប់ថតទិដ្ឋភាពខាងមុខ និងផ្នែកខាងក្នុងរថយន្ត ខណៈកាមេរ៉ាមួយទៀតមានទំហំកាន់តែតូចសម្រាប់ថតផ្នែកខាងក្រោយ ដែលធ្វើឱ្យឧបករណ៍នេះអាចថតទិដ្ឋភាពទាំងបីប្លង់ព្រមគ្នាក្នុងពេលតែមួយ។
ឧបករណ៍នេះមានសមត្ថភាពថតរូបភាពនិងវីដេអូបានច្បាស់រហូតដល់កម្រិត 4K ទាំងពេលថ្ងៃ និងពេលយប់ ដោយអាចពង្រីកមើលផ្លាកលេខរថយន្តបានច្បាស់ល្អដោយមិនបែកគ្រាប់ភីកសែល និងកាត់បន្ថយចំណាំងផ្លាតពីភ្លើងហ្វាបានយ៉ាងប្រសើរ។ លើសពីនេះ កាមេរ៉ាខាងមុខមានអេក្រង់សម្រាប់បង្ហាញទិដ្ឋភាព និងប្តូរប្លង់មើល ព្រមទាំងបំពាក់ប្រព័ន្ធ Wi-Fi ជាប់ម៉ាស៊ីន ដែលអនុញ្ញាតឱ្យអ្នកបើកបរភ្ជាប់ជាមួយទូរស័ព្ទដៃ និងទាញយកវីដេអូទុកជាភស្តុតាងបានភ្លាមៗ។
កាមេរ៉ា 4K T308E មានតម្លៃជាង ១០០ ដុល្លារ រួមជាមួយនឹងការធានារយៈពេលមួយឆ្នាំពីក្រុមហ៊ុន។ អតិថិជនអាចរកជាវបានតាមរយៈទំព័រហ្វេសប៊ុក 70mai Cambodia ឬទៅកាន់ហាងផ្ទាល់ឈ្មោះ NexttechKX នៅម្តុំបឹងកេងកង១ ដោយទទួលបានការដំឡើងជូនដោយឥតគិតថ្លៃ និងទទួលបាន Memory Card ទំហំ 64GB បន្ថែម។ លើសពីនេះ ខាងក្រុមហ៊ុនក៏មានផ្ដល់សេវាដំឡើងដល់គេហដ្ឋានដោយមិនគិតថ្លៃ សម្រាប់អតិថិជនដែលមានចម្ងាយក្នុងរង្វង់ ៥០ គីឡូម៉ែត្រពីទីតាំងហាងផងដែរ។
What the sources say
Most product features have independent coverage, but the model name and Cambodian sales claims remain unclear.
- The product is a three-channel 70mai dash camera. (Backed by sources: Rozetka, Rutube, Prom)
- The front camera records in 4K, while the rear and interior cameras record in 1080p. (Backed by sources: Rozetka, Fccj, Bobearlracing)
- The camera has Wi-Fi, night recording, and a compact design. (Backed by sources: Rozetka, Fccj, Bobearlracing)
- The product is model 4K T308E and costs over 100 dollars in Cambodia. (No source found)
- 70mai Cambodia and NexttechKX provide the stated warranty, free installation, 64GB card, and home service. (No source found)
Sources it was checked against
- Відеореєстратор 70Mai Dash Cam 4K T800E Set 3 камери (Rozetka)
- 70mai Dash Cam 4K T800e SET. Обзор и установка ... (Rutube)
- www.fccj.org › best-dashcams-for-trucks10 Best Dashcams for Trucks (October 2026) Expert Guide (Fccj)
- 70mai T800E 3-Channel Dash Cam Review 2026: Full-Coverage 4K ... (Bobearlracing)
- Відеореєстратор (3 камери) 70mai Dash Cam 4K T800E ... (Prom)
- Відеореєстратор 70Mai Dash Cam 4K T800E Set Black - Prom (Prom)